Banner-right
Banner-right

រូបភាព​ខ្លះៗបង្ហាញពីការធ្វើតេស្ត Mercedes-Benz GLA 2021 មុនពេលចេញលក់ជាផ្លូវការ

ក្រុមហ៊ុន Mercedes-Benz ហាក់ដូចជាចង់បង្ហាញយើងនូវភាព​អស្ចារ្យខ្លះដើម្បីបង្កើតការភ្ញាក់ផ្អើលដល់​អ្នកគាំ​ទ្រ​មុន​ថ្ងៃចេញ​លក់​ផ្លូវរ​ការ។ រថយន្តMercedes-Benz GLA 2021ប្រើ​ប្រាស់ស្ទីលស្រដៀងនឹងបងប្អូនជីដូនមួយដែលមានទំហំធំរបស់វា GLE ។ ផ្នែក​ខាងមុខDesign ឡើង​ដោយមាន​ភាព​ទាក់​ទាញ​ខ្លាំង​ជា​ជំនាន់​មុន។ វាមានកំពស់ប្រហែល ៤ អ៊ីញខ្ពស់ជាងសេរ៊ីមុនៗ ដែលរឹតតែធ្វើឱ្យវាមានរូបរាងកាន់តែដូចរថយន្ត SUV ពិតៗ។  ក្រៅពីនេះក្រុមហ៊ុន Mercedes មិនបានផ្តល់បង្ហាញព័ត៌មានលម្អិតបច្ចេកទេសបន្ថែមទៀតទេ។

ផ្នែកគ្រឿងក្រោមរថយន្ត Mercedes-Benz GLA ឆ្នាំ ២០២១ ទំនងជា នឹងបន្តប្រើប្រាស់ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ២,០ លីត្រ។ ទោះជាម៉ាស៊ីន​នេះ​តូច​មែន​សម្រាប់​តួរលេខក្នុង​ក្រដាសប៉ុន្តែវាមានសមត្ថភាពបង្កើន​កំលាំង​សេះដល់ទៅ ៤១៦ សេះឯណោះ។ ក្រៅពីនេះ​ក៏​មាន​បំពាក់​បន្ថែមនូវ​ម៉ូទ័រអាគុយ Hybrid មួយ​ផងដែរ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​សាំង។

ប្រភព៖ TFLCar

ដោយ៖ Vireak

អត្ថបទដែលជាប់ទាក់ទង