Banner-right
Banner-right

ជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុប ចំនួន ¥២.៤០៥.០០០.០០០ (ពីរ ប៊ីលាន បួនរយប្រាំលានយ៉េន) សម្រាប់អនុវត្តគម្រោង « ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់»

(ភ្នំពេញ)៖ យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះបានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ចំនួន ¥២.៤០៥.០០០.០០០ (ពីរ ប៊ីលាន បួនរយប្រាំលានយ៉េន) សម្រាប់អនុវត្តគម្រោង « ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់»

ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទីព្រឹក នៅទីស្ដីការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

គួរឲ្យកត់សម្គាល់ផងដែរថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង