Banner-right
Banner-right

យល់ដឹងពីរោគសញ្ញាដែលប្រាប់អ្នកថា អ្នកកំពុងខិតជិតជំងឺដាច់សរសៃឈាមខួរក្បាល

ក្នុងការរស់នៅប្រចាំថ្ងៃ អ្នកពិតជាមិនសូវចាប់អារម្មណ៍ពីរោគសញ្ញាសមញ្ញៗខ្លះៗ ដូចជា ខាំត្រូវអណ្តាតខ្លួនឯង ត្អើកមិនឈប់ ឬស្ពឹកដៃស្ពឹកជើង នោះទេ។ ប៉ុន្តែការពិតរោគសញ្ញាទាំងនេះ បានកំពុងប្រាប់អ្នកថា អ្នកកំពុងតែខិតជិតជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ តើរោគសញ្ញាដែលបង្ហាញថា អ្នកខិតជិតជំងឺដាច់សរសៃឈាមខួរក្បាល មានអ្វីខ្លះ? ខាងក្រោមនេះ ជារោគសញ្ញាមួយចំនួនដែលអ្នកគួរតែចាប់អារម្មណ៍៖
១)នៅពេលដែលអ្នកញ៉ាំបាយ ឬអាហារផ្សេងៗ ហើយតែងតែខាំត្រូវអណ្តាត នោះមានន័យថា អ្នកគួរតែប្រយ័ត្នហើយ។ អត្រានៃការកើតជំងឺដាច់សរសៃឈាម គឺខ្ពស់។
២)នៅពេលដែលអ្នកមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ហើយតែងតែត្អើកមិនឈប់ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
៣)នៅពេលដែលអ្នកងាយដួល ស្ពឹកដៃស្ពឹកជើង ការចងចាំធ្លាក់ចុះ ហើយនិយាយមិនច្បាស់ នោះអ្នកនឹងកាន់តែខិតជិតជំងឺដាច់សរសៃឈាមខួរក្បាលនេះហើយ។ ដូចនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ។
នៅពេលដែលអ្នកស្រាប់តែងងឹតមុខមួយភ្លេត ហើយមើលឃើញខ្មៅមួយផ្ទាំង ដោយមើលមិនច្បាស់។ វាអាចជាមុខសញ្ញាដែលប្រាប់អ្នកថា អ្នកនឹងអាចកើតមានជំងឺដាច់សរសៃឈាមយ៉ាងងាយ៕ សម្រួល៖ សង្ក្រាន្ត (ប្រភព៖ health.com.kh)

អត្ថបទដែលជាប់ទាក់ទង