Banner-right
Banner-right

កម្ពុជា ធ្លាក់ដល់លេខ៩ ទោះបីដណ្តើមមេដាយ២១គ្រឿងក៏ដោយនៃប្រកួតកីឡាSEA GAMES 2019 នៅហ្វីលីពីន

(ភ្នំពេញ)៖ កម្ពុជាធ្លាក់មកចំណាត់ថ្នាក់លេខ៩ លើតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីន ទោះបីកម្ពុជាដណ្តើមមេដាយសរុប៣២១គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធិ១៧គ្រឿងក៏ដោយគិតត្រឹមវេលាថ្ងៃត្រង់។ ចំពោះម្ចាស់ផ្ទះហ្វីលីពីន ដណ្តើមមេដាយ៧៩គ្រឿ រួមមានមេដាយមាស៤១គ្រឿង ប្រាក់២៣គ្រឿង និងសំរឹទ្ធិ១៥គ្រឿង ខណៈវៀតណាមដណ្តើម មេដាយ៦០គ្រឿ រួមមានមេដាយមាស១៨គ្រឿង ប្រាក់២៤គ្រឿង និងសំរឹទ្ធិ១៨គ្រឿង និងឥណ្ឌូនេស៊ីដណ្តើមមេដាយ៣៧គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធិ១៣គ្រឿង។ ចំពោះប្រទេសម៉ាឡេស៊ីដណ្តើមមេដាយ២១គ្រឿង រួមមានមេដាយមាស១០គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ៩គ្រឿង ថៃដណ្តើមមេដាយ៣៣គ្រឿ រួមមានមេដាយមាស៧គ្រឿង មេដាយប្រាក់១០គ្រឿង និងសំរឹទ្ធិ១៦គ្រឿង រីងសិង្ហបូរីដណ្តើមមេដាយ២៤គ្រឿ រួមមានមេដាយមាស៥គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធិ១០គ្រឿង។ ចំណែកប្រទេសមីយ៉ាន់ម៉ាដណ្តើមមេដាយ២៤គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធិ១៨គ្រឿង និងប្រុយណេដណ្តើមមេដាយ៩គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធិ៤គ្រឿង៕ ដោយ៖ កូនដូច

អត្ថបទដែលជាប់ទាក់ទង