Banner-right
Banner-right

អង្គភាពប្រឆាំងអំពើពុករលួយបានស្នើសុំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយខ្លឹមសារ១៣ចំណុច

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើសុំឲ្យតំណាងក្រសួង-ស្ថាប័ន រៀបចំបោះពុម្ព និងចងបដា ខ្លឹមសារ ប្រឆាំងអំពើពុករលួយចំនួន១៣ចំណុច តាមទីតាំងរបងក្រសួង-ស្ថាប័ន និងអង្គភាពចំណុះ ដើម្បីអបអរសាទរទិវាជាតិ អន្តរជាតិ ប្រឆាំងអំពើពុករលួយ០៩ ធ្នូ ដែលឈានចូលមកដល់ក្នុងពេលដ៏ខ្លី ខាងមុខនេះ។

ខ្លឹមសារទាំង១៣នោះរួមមាន ១-ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់ អភិក្រម សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្រ្តី អនុវត្តការងារ ប្រចាំថ្ងៃ ២-រួមគ្នាប្រឆាំងអំពើពុករលួយ ៣-ស្រឡាញ់គ្រួសារ កុំពុករលួយ ៤-គោរពនីតិរដ្ឋ គឺប្រឆាំងអំពើពុករលួយ ៥-ធុរកិច្ចស្អាតស្អំ គឺប្រឆាំងអំពើពុករលួយ ៦-មានសុចរិតភាព គ្មានអំពើពុករលួយ ៧-យុវជនជាកម្លាំងចលករ មិនអាចខ្វះបានក្នុងការ ប្រឆាំងអំពើពុករលួយ ៨-ប្រព័ន្ធផ្សព្វផ្សាយជាយាន ប្រឆាំងអំពើពុករលួយ ដ៏ល្អមួយ ៩-ស្អាតស្អំ ដើម្បីអភិវឌ្ឍ ១០-ប្រឆាំងអំពើពុករលួយ ដើម្បីសង្គមជាតិយើង ១១-ការប្រឆាំងអំពើពុករលួយ ជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា ១២-អភិបាលកិច្ចល្អ គឺស្អាតស្អំ មិនពុករលួយ និង១៣-ផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព និងមិនមានអំពើពុករលួយ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១៥០ អនក្រ.បក ចុះថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១០ ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ អង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចទទួលបន្ទុករៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយសហការជាមួយនឹងក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជន គ្រប់លំដាប់ថ្នាក និងអាជ្ញាធរដែនដីរាជធានី ខេត្ត ៕ ដោយ៖ ភក្តី

អត្ថបទដែលជាប់ទាក់ទង