Banner-right
Banner-right

កូយ ឡាយ និង ព្រឿង សុជាតិ នរណាលើកពាន

(ភ្នំពេញ)៖ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើនៅថ្ងៃទី៧ ខែធ្នូនេះ ដោយអ្នកប្រដាល់ ព្រឿង សុជាតិ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ជួបជាមួយអ្នកប្រដាល់ កូយ ឡាយ មកពីក្លិបទ័ពឆ័ត្រយោង៩១១។

ពេញមួយព្រឹត្តិការណ៍ អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នា តែសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងមានម្នាក់បន្ថែមស្ថិតិឈ្នះទៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ហើយក៏មានម្នាក់នឹងត្រូវស្គាល់ចាញ់នៅក្នុងព្រឹត្តិការណ៍ដែរ។

ក្នុងការប្រកួតជម្រុះ៤វគ្គកន្លងទៅ សម្រាប់សុជាតិនៅជុំទី១ ឈ្នះលីន វីរៈ មកពីក្លិបបូរីរាជសីហ៍ដោយពិន្ទុ, ជុំទី២ផ្ដួល ភួង ពិសិដ្ឋ មកក្លិបខេត្តរតនគិរីនៅទឹកទី២, ជុំទី៣ឈ្នះ លាប រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដោយពិន្ទុ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះ សូត្រ ខេវិន មកក្លិបបក្សី​ស្លាបដែកដោយពិន្ទុ ។

ចំពោះកូយ ឡាយ វិញនៅជុំទី១ឈ្នះ កំពែង ខ្មៅ មកពីសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ។ ជុំទី២ឈ្នះរឿន ឈី មកពីក្លិបគុហារព្រហ្មជ័យដែលអវត្តមាន ជុំទី៣ឈ្នះស៊ន រ៉ាគី មកពីមក្លិបរាហ៊ូខេត្តបាត់ដំបងដែលអវត្តមាន និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទូច ដេវីដក្លិបអារុណរះកីឡាដោយពិន្ទុ ។

តើនរណាក្លាយជាម្ចាស់ពានរង្វាន់ ដែលមានលុយអមចំនួន៤.០០០ដុល្លារនេះ ? សម្រាប់អ្នកប្រដាល់នេះនឹងប្រកួតគ្នា៣ទឹកពេញជា
​មិនខានហើយរវាងអ្នកឈ្នះនិងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នា ។

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ សូត្រ ខេវិន ក្លិបបក្សីស្លាបដែកជួបជាមួយទូច ដេវីដ របស់ក្លិបអារុណរះកីឡា ដែលជាអ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

ដោយមិនគិតពីការបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះសម្រាប់ សូត្រ ខេវិន នៅជុំទី១ឈ្នះថន ភឿតក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ។ ជុំទី២ឈ្នះចិត្រ ភី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ​និងជុំទី៣ឈ្នះរ៉ែម រាជក្លិបអង្គរមានជ័យខេត្តសៀមរាបនៅទឹក​ទី៣ ។

ចំពោះ ទូច ដេវីដ វិញនោជុំទី១គេផ្ដួល កុយ ចាន់តូ របស់ក្លិបគីសែនមានរិទ្ធដោយពិន្ទុ។ ជុំទី២ឈ្នះទិត្យ សុវណ្ណគីរីសមាគមប្រដាល់ក្រ​សួងកសិកម្មដែលអវត្តមាន និងជុំទី៣ឈ្នះឡុង ជិនក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។

ចំណាត់ថ្នាល់លេខ៣ធ្លាក់ទៅក្នុងកណ្ដាប់ដៃ ទូច ដេវីដ ឬ ធ្លាក់ទៅក្នុងកណ្ដាប់ដៃសូត្រ ខេវិន ?ជំនួបមួយនេះពួកគេនឹងប្រកួតគ្នា៣ ​ទឹកជាមិនខានឡើយ ។

ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជាអ៊ូច ធារិទ្ធ មកពីក្លិបអាណាចក្រគុនខ្មែរខេត្តសៀមរាបប្រកួតជាមួយជ្រើនឡាប ស៊ីតវីរៈឆាត(Chhreunlap Sit VireakChhat) ។

ធារិទ្ធជាអ្នកប្រដាល់មួយរូប ដែលមានស្នៀតវ៉ៃមិនអន់នោះទេ រីឯអ្នកប្រដាល់ថៃជ្រើនឡាប ស៊ីតវីរៈឆាតគេទើបតែឆ្លងដែនមកប្រកួត​នៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ចាំមើលជំយបមួយនេះនរណាជាអ្នកឈ្នះ ?​ ដោយ៖កូនដូច

 

អត្ថបទដែលជាប់ទាក់ទង