Banner-right
Banner-right

រថយន្តមិនស្គាល់អត្តសញ្ញាណ ដេញគារគោយន្តកន្ត្រៃយ៍ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងគួរឲ្យសង្វេគ

(កំពង់ធំ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យអាសូរមួយ បង្កឡើងដោយរថយន្តគ្រឿងបានដេញគារគោយន្ដកន្ត្រៃយ៍ដឹកដើមឈើចំបក់ បណ្ដាលឲ្យគោយន្ដកន្ត្រៃយ៍ធ្លាក់ពីផ្លូវក្រឡាប់ សង្កត់លើអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងកាសពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង១១ និង២០នាទីយប់ តាមកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់គោយន្ដសណ្តោងរ៉ឺម៉កផ្ទុកដើមឈើចំបក់ បើកបរដោយឈ្មោះ សៀត សង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ។ ដោយឡែករថយន្តដែលដេញគារនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។

សមត្ថកិច្ចដដែលនោះបានបញ្ជាក់ថា ករណីនេះបង្កដោយអ្នកបើកបររថយន្តដេញគោយន្ដកន្ត្រៃយ៍ឲ្យឈប់ តែអ្នកបើកបរគោយន្ដគេចហើយធ្លាក់បណ្តាលឲ្យក្រឡាប់សង្កត់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលក្រយា ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង