Banner-right
Banner-right

បើករថយន្តធ្លាក់ប្រឡាយផ្ងារជើង តាំងពីយប់ លុះព្រឹកឡើងពេលសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក ម្ចាស់បែរជាចោទសមត្ថកិច្ចថា…

(កំពង់ឆ្នាំង)៖ រថយន្តម៉ាក កាមរីស្វិត មួយគ្រឿងបានបើកជ្រុលចង្កូតរេធ្លាក់ចូលប្រឡាយ តាំងពីម៉ោង ២១និង៣៥នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ លុះមកដល់ម៉ោង១២និង៣៥នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ទើបត្រឡប់មករករថយន្តវិញ ស្រាប់តែឃើញសមត្ថកិច្ចស្ទូចរថយន្តខ្លួន ក៏រារាំងថែមទាំងចោទសមត្ថកិច្ចថា ជាអ្នកលួចទូរស័ព្ទរបស់ខ្លួនទៀត។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅ ស្ថិតភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តដែលបានក្រឡាប់ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញនោះ ម៉ាក កាមរីស្វិត ពាក់ស្លាកលេខ ភ្នំពេញ 2AA-9481បន្ទាប់ពីទទួលបានដំណឹងនេះ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើការស្ទូចរថយន្តនោះដាក់លើរថយន្តស្ទូចដឹកចេញពីកន្លែងកើតហេតុបានជាង ៥០០ម៉ែត្រ ក៏ស្រាប់តែម្ចាស់បានជិះរថយន្តស្ទូចមួយគ្រឿងផ្សេងទៀត ទៅកាន់កន្លែងកើតហេតុនោះផងដែរ ហើយបានឃាត់រថយន្ដស្ទូចសមត្ថកិច្ចឲ្យឈប់ ដោយអះអាងថា ខ្លួនជាម្ចាស់រថយន្តដែលបានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ និងបានរារាំងមិនឲ្យសមត្ថកិច្ចដឹករថយន្តរបស់ខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកឡើយ ដោយគេបានសុំយករថយន្តនេះ ដឹកទៅធ្វើការជួសជុលដោយខ្លួនឯង មិនតែប៉ុណ្ណោះ ថែមទាំងចោទសមត្ថកិច្ចថា ជាអ្នកលួចយកទូរស័ព្ទរបស់ខ្លួនដែលជ្រុះនៅក្នុងឡាន រួចសុំឆែកទៅលើខ្លួនសមត្ថកិច្ចទៀតផង។

ចំពោះរថយន្តនេះសមត្ថកិច្ចមិនព្រមប្រគល់ឲ្យនោះឡើយ ដោយតម្រូវឲ្យអ្នកអះអាងជាម្ចាស់ យកយកឯកសារដែលពាក់ព័ន្ធ នឹងរថយន្តទៅបង្ហាញជូនសមត្ថកិច្ច ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមុនសិន ទើបខាងសមត្ថកិច្ចប្រគល់ជូនវិញ៕ សម្រួល៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង