Banner-right
Banner-right

រថយន្តកុងទឺន័រ រេចង្កូតទៅខាងឆ្វេងផ្លូវក៏បានទៅប៉ះនឹងងរថយន្ត Sumyong ពីចំហៀង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ

(ព្រះសីហនុ)៖ កាលពីជិត១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកុងទឺន័រ បានរេចង្កូតទៅខាងឆ្វេងផ្លូវក៏បានទៅប៉ះនឹងងរថយន្តSumyong ពីចំហៀង រួចក៏ជ្រុលទៅធ្លាក់ក្នុងចំណោតចំការដូងប្រេងបណ្ដោលអោយក្រឡាប់និងធ្វើអោយបាក់របាំងបង្គោលថ្មចំណោត០១ដើមបង្គោលសម្គាល់លូ០២ដើម។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា   តៃកុងឡាងកុងទឺន័រស្លាកលេខភ្នំពេញ ៣E-៦៤៤២មានទិសដៅទៅភ្នំពេញ បានរត់គេចខ្លួន និងSumyong ពណ៌បៃតងចាក់ស្លាលេខព្រះសីហនុ ២A៩៨៨៣ អ្នកបើបរឈ្មោះ ឈឿន ប្រុស ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចដដែលនោះបានបន្ថែមទៀតថារថយន្ត Sumyong ក៍រងកាខូចខាតដែរប៉ុន្តែពុំមានមនុស្សរងគ្រោះធ្ងន់ធ្ងរទេ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង