Banner-right
Banner-right

ហ៊ានណាស់ អាយុទើប១៥ឆ្នាំសោះ រួមភេទកូនស្រីគេអាយុ១៣ឆ្នាំ

(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចស្រុករលាប្អៀរ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាអនីតិជនម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះ ក្រោយពេលដែលជនសង្ស័យរួមភេទជាមួយកូនគាត់អាយុទើប១៣ឆ្នាំប៉ុណ្ណោះ ហេតុការណ៍នេះក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញ.ស.ច ភេទប្រុស អាយុ១៥ឆ្នាំ ។ចំណែកជនរងគ្រោះមានឈ្មោះ ម.ច.ណ.រ ភេទស្រី អាយុ ១៣ឆ្នាំ។

តាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះ គឺជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពរួមភេទជាមួយកូនស្រីរបស់គាត់អាយុ១៣ឆ្នាំ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ បានសម្រេច ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ សម្រួល៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង