Banner-right
Banner-right

ម៉ាឡេស៊ី ជម្រុញអោយកំណត់ត្រឹមពីរអាណត្តិ សំរាប់តំណែងនាយករដ្ឋមន្ត្រី

(អន្តរជាតិ)៖ រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃអង្គារ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ បានដាក់សេចក្តីស្នើច្បាប់មួយទៅសភា ដើម្បីសូមអោយមានការកំណត់តំណែងនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ ដោយរដ្ឋបាលលោក មហាធៀរ មហាមេឌ ស្វះស្វែងបំពេញតាមពាក្យសន្យាក្នុងការបោះឆ្នោត ក្នុងគោលបំណងរារាំងការបំពានអំណាច។

កាលពីខែឧសភា សម្ព័ន្ធបក្សនយោបាយ Pakatan Harapan ទទួលបានជ័យជំនះដ៏ធំក្នុងការបោះឆ្នោត ដោយប្រជាពលរដ្ឋខឹងសម្បារនឹងការឡើងថ្លៃជីវភាពរស់នៅ និងការយល់ឃើញថាមានអំពើពុលរលួយ ជាពិសេសការចោទប្រកាន់ថា ប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានឆក់ប្លន់ពីមូលនិធិរដ្ឋ 1MDB ដែលបង្កើតដោយអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។

សេចក្តីស្នើច្បាប់ ចង់អោយមានវិសោធនកម្មរដ្ឋធម្មនុញ្ញសហព័ន្ធ ដើម្បីបញ្ជាក់ពីការកាន់តំណែងនាយករដ្ឋមន្ត្រី ច្រើនបំផុតបានត្រឹមតែពីរអាណត្តិ និងត្រូវទាមទារការគាំទ្រ ២ភាគ៣ នៃសមាជិកសភាជាប់ឆ្នោត ២២២ នាក់នៅក្នុងសភា ដើម្បីឆ្លងច្បាប់នោះ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង