Banner-right
Banner-right

រដ្ឋាភិបាលឥណ្ឌូនេស៊ី ស្រាយបញ្ហាជ្រុលនិយមក្នុងចំណោមមន្ត្រីរដ្ឋការស៊ីវិល

(អន្តរជាតី)៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងតែបង្កើនការប្រឹងប្រែងដើម្បីប្រយុទ្ធនឹងអ្វី​ ដែលមើលឃើញថាជាការកើនឡើងនូវភាពជ្រុលនិយម ក្នុងចំណោមមន្ត្រីរដ្ឋការស៊ីវិល តាមការលើកឡើងរបស់អនុប្រធានាធិបតី Ma’ruf Amin ក្នុងបទសម្ភាសន៍មួយ។

លោកថា “ខ្លះទទួលឥទ្ធិពលនៅសាលា ខ្លះនៅបរទេស។ ពេលដែលពួកគេចូលបម្រើការងារជាមន្ត្រីរដ្ឋការស៊ីវិល ចំណុចទាំងនេះមិនត្រូវបានរកឃើញទេ ព្រោះមិនមែនជាភ្នែកមួយនៃកាដំណើរការសាកល្បងជ្រើសរើស។”

បន្ទាប់ពីការសិក្សា និងការធ្វើអង្កេតជាច្រើន រដ្ឋាភិបាលកំពុងតែរៀបចំឡើងវិញនូវដំណើរការជ្រើសរើស បញ្ចូលជាមន្ត្រីរដ្ឋការ ដែលផ្នែកមួយនៃដំណើរការថ្មី គឺបញ្ជាក់អោយច្បាស់ថា តើអ្នកទាំងនោះបានចូលទៅក្នុងក្រុម/ទស្សនជ្រុលនិយមឬទេ។

ឥណ្ឌូនេស៊ី ជាប់ជំពាក់នឹងរឿងជ្រុលនិយមនេះជាយូរឆ្នាំមកហើយ។ កាលពីឆ្នាំ ២០១៦ ក្មាន់កាំភ្លើងបានសម្លាប់មនុស្ស ៨ នាក់ បន្ទាប់ទៅក៏មានអ្នករដ្ឋការស៊ីវិល លាលែងពីមុខតំណែង និងរកវិធីដើម្បីបានទៅចូលជាមួយរដ្ឋអ៊ីស្លាម៕ ដោយ៖ កុសល

អត្ថបទដែលជាប់ទាក់ទង