Banner-right
Banner-right

ដូណាល់ ត្រាំម៍ ថា គីម ជុងអ៊ុន ចូលចិត្តបង្ហើរកាំជ្រួច

(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋ ដូណាល់ ត្រាំម៍ និយាយកាលពីថ្ងៃអង្គារ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៩ថា គាត់នៅតែមានទំនុកចិត្តលើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន តែបានកត់សម្គាល់ថា គីម “ចូលចិត្តបង្ហើរកាំជ្រួចទៅលើ។ ដោយហេតុនេះហើយបានជាខ្ញុំហៅគាត់ថា បុរសកាំជ្រួច” ប្រាប់ទៅក្រុមអ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំជាមួយប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ ណាតូ នៅទីក្រុងឡុងដ្រ៍។

កូរ៉េខាងជើងបានបាញ់កាំជ្រួចរយៈខ្លីពីរដើមចូលទៅសមុទ្រ នៅឆ្នេរភាគខាងកើតរបសើខ្លួនកាលពីសប្តាហ៍មុន ជាការសាកល្បងថ្មីទៀតនូវទម្រកាំជ្រួចច្រើនដើមខ្នាតធំរបស់ខ្លួន ដែលគេចាត់ថាជាការរំលឹកសហរដ្ឋអាមេរីក ពីកាលបរិច្ឆេទដំណាច់ឆ្នាំ ដែលលោក គីម បានកំណត់អោយក្រុងវ៉ាស៊ីនតោន អោយបង្ហាញនូវភាពបត់បែនក្នុងការពិភាក្សានុយក្លេអ៊ែរដែលជាប់គាំង។

លោក ត្រាំម៍ នៅបាននិយាយថា កំពុងតែជម្រុញទៅមុខការចរចាជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន អោយជួយរែកពន់ការចំនាយក្នុងការតាំងទ័ពសហរដ្ឋក្នុងប្រទេសទាំងនោះ៕ ដោយ៖ កុសល

អត្ថបទដែលជាប់ទាក់ទង