Banner-right
Banner-right

លោក ត្រាំម៍ ប៉ះទង្គិចគ្នាជាមួយ លោក ម៉ាក្រុង នៅកិច្ចប្រជុំកំពូល ណាតូ

(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំម៍ និងមេដឹកនាំបារាំង Emmanuel Macron បានប៉ះទង្គិចគ្នាពីអនាគតនៃអង្គការណាតូ កាលពីថ្ងៃអង្គារ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅមុនការបើកកិច្ចប្រជុំកំពូល ដែលមានបំណងប្រារព្ធខួបទី ៧០ នៃសម្ព័ន្ធភាពយោធាលោកខាងលិច។

ក្នុងការតសម្តីគ្នាខ្លាំងៗ ដែលប្រាប់ពីការមិនចុះសម្រុងក្នុងប្លុកឆ្លងសមុទ្រអាត្លង់ទិក លោក ត្រាំម៍ ទាមទារថា អឺរ៉ុប ត្រូវបង់ថ្លៃថែមទៀត សំរាប់ការការពាររួមគ្នា និងត្រូវមានសម្បទានចំពោះផលប្រយោជន៍សហរដ្ឋអាម៉េរិកក្នុងវិស័យពាណិជ្ជកម្ម។

ប្រធានាធិបតី Emmanuel Macron ប្រកាន់ជំហររបស់លោក ជាមួយនឹងការអធិប្បាយ ដែលគាត់ធ្វើពីខែមុនថា ណាតូ កំពុងតែរងគ្រោះពីការមិនមានគោលដៅជាយុទ្ធសាស្ត្រ សឹងតែដូចជា “ងាប់ខួរ” ហើយបានរិះគន់ដៃគូសមាជិកដូចគ្នាគឺ តួរគី ដោយចោទប្រកាន់ថា ធ្វើការជាមួយក្រុមតំណាងអោយរដ្ឋអ៊ីស្លាម។

ត្រាំម៍ និយាយថា ការរិះគន់របស់ Emmanuel Macron ចំពោះ ណាតូ “អាក្រក់ណាស់” និងបានចោទសួរថាតើកងទ័ពសហរដ្ឋគួរការពារប្រទេសទាំងឡាយណា ដែល “បំពាន” លើគោលដៅសម្ព័ន្ធមិត្តចំពោះការចំណាយយោធាជាតិឬទេ។ សមាជិកណាតូតាំង ២៩ មានគោលដៅចាយអោយបាន ២% នៃផលិតផលក្នុងស្រុកសរុបរៀងខ្លួនលើការការពារ និង ត្រាំម៍ លើកថា អាឡឺម៉ង់មិនបានសំរេចតាមគោលដៅ៕ ដោយ៖ កុសល

អត្ថបទដែលជាប់ទាក់ទង