Banner-right
Banner-right

រឿងអាស្រូវពុករលួយនៃក្រុមប្រឆាំងនៅវេនេហ្សូអេឡា ធ្វើអោយ “បាត់បង់ឱកាស”

(អន្តរជាតិ)៖​ ការប្រឹងប្រែងមិនថមថយ នៃមេដឹកនាំប្រឆាំងនៅវេនេហ្ស៊ូអេឡា Juan Guaido ដើម្បីយកប្រធានាធិបតី Nicolas Maduro ចេញពីតំណែង កំពុងតែមានការប្រឈមថ្មី ក្នុងរូបភាពជារឿងអាស្រូវដែលបានធ្វើអោយពលរដ្ឋវេនេហ្ស៊ូអេឡា មានការពិចារណាឡើងវិញថាតើ ឱកាសរបស់ Nicolas Maduro បានកន្លងផុតទៅហើយឬយ៉ាងណា។​

Guaido និយាយកាលពីចុងសប្តាហ៍ថា សភាដែលត្រួតត្រាដោយបក្សប្រឆាំង នឹងធ្វើការស៊ើបអង្កេត ពីកំហុសនៅក្នុងជួររបស់ខ្លួនដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីវែបសាយត៍ Armando.info រាយការណ៍ថា សមាជិកសភាបក្សប្រឆាំង ៩ នាក់ បានគាំទ្រធុរជនមួយរូប ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាល លោក Maduro

Guaido ត្រូវបានទទួលស្គាល់ដោយប្រទេសជាង ៥០ ជាមេដឹកនាំស្របច្បាប់នៃប្រទេសវេនេហ្ស៊ូអេឡា តែទោះបីមានជំនួយពីសហរដ្ឋជាការដាក់ទណ្ឌកម្មក្តី ​ Maduro នៅតែ​រក្សាបានការគាំទ្រពីយោធា និងត្រួតត្រាប្រព័ន្ធស្ថាប័នរដ្ឋ។ កាលពីខែមុន ការប៉ុនប៉ងធ្វើការតវ៉ាប្រឆាំងថ្មីតាមដងផ្លូវដោយ Guaido មានមនុស្សចូលរួមតែមួយភាគនៃហ្វូងមនុស្សកាលពីដើមឆ្នាំតែប៉ុណ្ណោះ៕ ដោយ៖ កុសល

អត្ថបទដែលជាប់ទាក់ទង