Banner-right
Banner-right

លោក ទេព រិទ្ធីវិទ្ធ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី អេ ធី អេហ្វ Asian Tennis Federation

(ភ្នំពេញ)៖ ក្នុងមហាសន្និបាតសហព័ន្ធកីឡាសវាយកូនបាសល់ទ្វីបអាស៊ី ដែលបានធ្វើកាលពីចុងសប្ដាហ៍កន្លងទៅនៅទីក្រុង Bangalore ប្រទេសឥណ្ឌានោះ

លោក ទេព រិទ្ធីវិទ្ធ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី (Asian Tennis Federation)។ កិច្ចប្រជុំនេះធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មី និងសមាជិកក្រុមប្រឹក្សាភិបាលថ្មីទាំងអស់។

នេះជាប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ដែលបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធប្រចាំទ្វីបនេះ។ ប្រទេសជាសមាជិកចំនួន៤៥ ក្នុងទ្វីបអាស៊ី បានអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ។

សូមបញ្ជាក់ថា លោក Anil Khanna ដែលជាជនជាតិឥណ្ឌា បានកាន់កាប់តំណែងជាប្រធានសហព័ន្ធកីឡាវាយកូនទ្វីបអាស៊ីនេះ អស់ពេល១៦ឆ្នាំមកហើយ។ លោកបានសម្រេចឈរឈ្មោះបន្ដប្រជែងជាមួយលោក Kitsombat Euammongkol ដែលជាប្រធានសមាគមកីឡាវាយកូនបាល់ប្រទេសថៃ។ ជាលទ្ធផលលោក Anil Khanna បានទទួលសំឡេងគាំទ្រតែ៤៩ភាគរយប៉ុណ្ណោះ ក្នុងខណៈដែលលោក Kitsombat Euammongkol បានទទួលសំឡេងគាំទ្រចំនួន៥១ភាគរយ។ បើគិតពីប្រទេសកម្ពុជាយើងវិញ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលជាផ្លូវការ សម្រាប់អាណត្តិថ្មីនេះ៕ ដោយ៖ កូនដូច

អត្ថបទដែលជាប់ទាក់ទង