Banner-right
Banner-right

ស្ត្រីកម្មការនីរោងចក្រម្នាក់ ត្រូវជនសង្ស័យមួយក្រុម ពួនស្ទាក់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

(ភ្នំពេញ)៖ នាវេលាព្រឹកម៉ោង៦ និង៣០នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំ កាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល ស្ត្រីកម្មការនីរោងចក្រម្នាក់ ត្រូវជនសង្ស័យមួយក្រុមគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ពួនស្ទាក់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

 

ជនរងគ្រោះឈ្មោះ ធឹម ស្រីនិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង សង្កាត់កំបូល ក្បែរកន្លែងកើតហេតុ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅធ្វើការងារ តាមផ្លូវលំខាងលើ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ ស្ទាក់ចាប់ឲ្យឈប់ ទាញច្រានផ្តួល ហើយប្លន់យកម៉ូតូទៅបាត់ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា ចំណុចខាងលើ ញយដងទៅហើយ ដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិ ដោយភូមិសាស្ត្រខាងលើ ស្ងាត់ នៅពេលពលរដ្ឋឆ្លងកាត់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមអង្គុយយំសោកស្តាយ របស់ទ្រព្យខ្លួន បន្ទាប់មកគរបាលចុះទៅពិនិត្យ សាកសួរ ជាក់ស្តែង រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ សកម្មខាងលើនេះ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង