Banner-right
Banner-right

ពិតជាព្រហើនមែន! ក្រុមចោរជនជាតិចិននៅតែបន្តធ្វើសកម្មភាពប្លន់ អ្នកធ្វើដំណើរពេលយប់ដដែលៗ

 (កណ្ដាល) កាលពី​វេលា​ម៉ោង ​៣ ​និង​ ១៥​នាទីយប់ ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩ ជនជាតិចិនមួយក្រុមបើករថយន្តកៀរម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់កាបូប ជនជាតិឥណ្ឌូ​នេ​ស៊ី បានដោយសុវត្ថិភាព។

 

ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ២១​ ស្ថិតនៅភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​។​

 

បើតាមប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថាជន​រង​គ្រោះ​ឈ្មោះ​ DAViD​ ភេទ​ប្រុស​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ បុគ្គលិកកាស៊ីណូហ្ក្រេនដ្រាហ្គនរីសត​ កាន់​លិខិតឆ្លងដែន​លេខ​ C.296772 ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុ​កោះធំ​ ខេត្តកណ្តាល។

 

លោកបានបន្ថែមទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្ដិ បានបបួលគ្នាជិះកង់បីទៅច្រៀងខារ៉ាអូខេ នៅភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ យីហោ​១៦៨។

 

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក ស្តារិក បើកពីក្រោយរួចកៀម៉ូតូកង់បី ដែលជនរងគ្រោះជិះឲ្យឈប់ ដោយមានមនុស្សប្រុស៣នាក់និយាយភាសាចិន ធ្វើសកម្មភាពឆក់យកកាបូបលុយជនរងគ្រោះ ហើយបើករថយន្តសម្ដៅទៅរាជធានីភ្នំពេញគេចខ្លួនបាត់ លុះព្រឹកឡើងជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

 

ប្រភពដដែលនោះបានបន្ថែមទៀតថា សម្ភារ:ដែលបានបាត់បង់រួមមាន៖ ប្រាក់ដុល្លារ ចំនួន៥០០០​ដុល្លារ​ និងទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង។ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា នេះជាករណីទីបីហើយ ដែលជនជាតិបានធ្វើសកម្មភាពប្លន់ស្រដៀងៗគ្នាអញ្ចឹង៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង