Banner-right
Banner-right

ខណ្ឌចំនួន៤ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ ពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ សង្កាត់ដែលត្រូវផ្អាកផ្គត់ផ្គង់រយៈពេលខ្លីមាន៖

១)សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

២)សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

៣)សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩។

៤)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង