Banner-right
Banner-right

PlayStation ទទួល​បានពាន​រង្វាន់ឯកតទគ្គកម្មហ្គីនណេសនៃការលក់ឧបករណ៍ Game នៅថ្ងៃកំណើតគម្រប់ ២៥ ឆ្នាំរបស់វា

ថ្ងៃនេះជាថ្ងៃគំរប់ខួបលើកទី ២៥ របស់ម៉ាស៊ីនហ្គេម PlayStation ។ មាស៊ីនហ្គេមជប៉ុននេះបានចេញលក់ដំបូងនៅថ្ងៃទី ៣ ខែធ្នូឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមកម៉ាស៊ីនហ្គេមនេះបានវាយលុកទីផ្សារដោយឈានដល់លំដាប់កំពូលនៃបញ្ជីឧបករណ៍លក់ដាច់បំផុតនិងលេងម៉ាស៊ីនហ្គេមល្អបំផុត។

មាស៊ីនហ្គេមដើមនេះ​បាន​នាំភាពជោគជ័យ​មក​ឱ្យក្រុមហ៊ុនជប៉ុន​ដោយបានលក់អស់ ១០០.០០០ គ្រឿងនៅថ្ងៃចាប់ផ្តើម។ វាជាមា៉ស៊ីនហ្គេម​ដ៏អស្ចារ្យ​នៅក្នុងយុគសម័យហ្វិច 3D និងហ្គេមឌីស ខណៈពេលដែលម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុនផ្សេងដូចជា Nintendo 64 និង Sega Saturn មិនអាចយកឈ្នះការលក់​របស់ PS1បាន។

បច្ចុប្បន្ន​​នេះម៉ាស៊ីនហ្គេម PlayStation ដែលលក់ដាច់បំផុតមាន​ ៣ម៉ូឌែលគឺ៖ PlayStation 2, PlayStation 4 និង PlayStation តាមលំដាប់លំដោយ។ PS4 ទើបតែយកឈ្នះម៉ាស៊ីនហ្គេម Wii ជាផ្លូវការកាលពីមួយខែមុន។ ថ្ងៃនេះ Guinness World Records បានដាក់ឈ្មោះ PlayStation ថាជាម៉ាស៊ីនហ្គេមលក់ដាច់បំផុតដែលមិនធ្លាប់មានដោយលក់បានចំនួន ៤៥០ លានគ្រឿងដោយបូកសរុបទាំងបួនជំនាន់គិតត្រឹមដើមខែវិច្ឆិកានេះ។

ប្រភព៖ GSMAreana

ដោយ៖ Vireak

 

 

អត្ថបទដែលជាប់ទាក់ទង