Banner-right
Banner-right

បញ្ជូនមន្ត្រីនគរបាលចិត្តសឿង ដែលហ៊ានទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ទៅតុលាការ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ជនសង្ស័យ សុង វិសិដ្ឋ ដែលជានគរបាលចិត្តខ្លាំង មានផ្ទុកដោយសារជាតិញៀន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីមន្ត្រីនគបាលរូបនេះ បានចាប់ខ្លួនករណីយកអាវុធ AK47 បាញ់ជាច្រើនគ្រាប់បណ្តាលឲ្យរងរបួសពលរដ្ឋស៉ីវិលម្នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ផ្ដើមចេញពីរឿងចិញ្ចឹមឆ្កែ។

សូមបញ្ជាក់ថា ជម្លោះរវាងមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក ជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ១គ្រាប់ចំខ្នង បានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

គួរម្លឹកផងដែរថានៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មន្ដ្រីនគរបាលខាងលើ បានទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង