Banner-right
Banner-right

ស៊ែរផង! ស្អែកនេះ លោក ហុង ភារិន នឹងទៅចូលរួមប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨

(ហ្វេសប៊ុក)៖ ថ្ងៃ​ទី២ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រោមការដឹកនាំពីសំណាក់លោក សាំង​ វិច្ឆមុនី​ អគ្គកុងស៊ុលកម្ពុជាប្រចាំ​ក្រុង​ឆុង​ឈីង​ប្រទេសចិន និង​និស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន ​បានទទួល​ស្វាគមន៍​និង​​ចូលរួម​លើក​ទឹកចិត្ត​ប្អូនប្រុស ​ហុង​ភារិន ​(និសិត្ស​ខ្មែរ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា​super 100នៅ​ប្រទេស​ថៃ​)​ ដោយឡែក ប្អូន​ ​ហុង​ ភារិន​ ​នឹង​មក​ធ្វើការ​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។

កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ខែ​ធ្នូ​ដល់​ថ្ងៃ​ទី​៧ខែ​ធ្នូ​ខាងមុខ​នេះ​។ សូមជូនពរអោយប្អូនប្រុស​ ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ🇰🇭🇰🇭៕ ដោយ៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង