Banner-right
Banner-right

ប្រសើរណាស់! ក្រសួងសាធារណការ ត្រៀមចាយ៣លានដុល្លារ ជាកាដូជូនប្រជាពលរដ្ឋដែលមានស្លាកលេខចាស់គ្មាន QR កូដ ដូរយកស្លាកលេខថ្មី និងមាន QR កូដ ដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល​១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ក្រសួង សាធារណការ និងដឹកជញ្ជូន នឹងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាចំនួន៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់ គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ ដោយមិនគិតថ្លៃ។

Image result for ស៊ុន ចាន់ថុល qr code"

លោកបានបញ្ជាក់ដូច្នេះថា “ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលេខ ស្លាកឡានចាស់ គ្មាន QR កូដ សូមអញ្ជើញទាំងអស់ មកដូរយកស្លាកថ្មី ដែលមាន QR កូដ។ ពេលមកដូរនោះត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយ ប៉ុន្ដែអត់​យកលុយទេ ធ្វើឱ្យព្រី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញ ឱ្យ​ប្រហែល៣លានដុល្លារអាម៉េរិក បង់ឱ្យតែក្រុមហ៊ុនKTS ដែលមកជាន់លេខទេ គឺធ្វើឱ្យទទេ ដល់បងប្អូនប្រជាពលរដ្ឋយើង ជា​អំណោយរបស់រាជរដ្ឋាភិបាល។”

Image result for ស៊ុន ចាន់ថុល qr code"

លោកបានបន្តថា គម្រោងស្នើសុំថវិកា និងរៀបចំប្ដូរស្លាកលេខចាស់ និង​ផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់ប្ដូរឱ្យមកប្រើប្រាស់ស្លាកលេខថ្មីដែលមាន QR កូដនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយលទ្ធផលយ៉ាងណានោះនៅមិនទាន់បានទទួលនៅឡើយ៕ ដោយ​៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង