Banner-right
Banner-right

គន្លឹះមួយចំនួន ដែលអ្នកត្រូវដឹងអំពីកាសឥតខ្សែ AirPods Pro

ក្រុមហ៊ុនផ្លែប៉ោមបានប្រកាសចេញ AirPods Pro កាលពីដើមខែវិច្ឆិកាដែលមានការគាំទ្រតិចតួចបំផុត។ ប៉ុន្តែកាសឥតខ្សែទាំងនេះគឺជាការធ្វើទំនើបកម្ម​ពី AirPods ជំនាន់ទី 2 ដែលបានចេញលក់កាលពីដើមឆ្នាំនេះ។ តាមពិត AirPods Pro គឺជាការតំឡើងដ៏ធំបំផុតដែលយើងធ្លាប់បានដឹងពី AirPods ចាប់តាំងពីក្រុមហ៊ុន Apple បានបញ្ចេញវាដំបូងនៅចុងឆ្នាំ ២០១៦ ទាំងការរចនានិងលក្ខណៈថ្មីៗដែលធ្វើឱ្យAirPods Pro មានលក្ខណៈអស្ចារ្យជាង AirPods ធម្មតា។

ហើយខាងក្រោមនេះ​ជាគន្លឺះខ្លះពី AriPod Pro

១. ប៊ូតុង​ដែល​មាន​លក្ខណៈដូច 3D touch របស់​ iPhone

នៅលើកាស​ជំនាន់​ថ្មី​នេះមិន​អាច​បញ្ជារ​ដោយ​ការ​ប៉ះ​បញ្ជារ​ទេ។​ លោក​អ្នក​ត្រូវ​សង្កត់​វាបន្តិច បន្តាប់​ពី​សង្កត់​ហើយ​វា​នឹង​លឺសម្លេង​ឃ្លីក​នៅ​ក្នុង​ត្រចៀក​របស់​លោក​អ្នក។

របៀប​ប្រើ​គឺ ចុចម្តង​ដើម្បីឈប់ឬចាក់ ចុចពីរដងរំលងចំរៀង ចុចបីដងយកចម្រៀងមកក្រោយ ចុចជាប់​ដើម្បី​បិទឬបើកកម្មវិធីទប់​សម្លេង។

២. ឆែកមើល​ថាមពល​ថ្ម

នៅពេលណាដែលអ្នកចង់ពិនិត្យកម្រិតថ្មរបស់ AirPods Pro របស់អ្នកមសូមដោះសោទូរស័ព្ទ iPhone ឬ iPad របស់អ្នកហើយបើកស្រោមឧបករណ៍AirPodsរបស់អ្នក ហើយនឹងមានAnimation មួយលេចចេញមកដែលរៀបរាប់លម្អិតពីកម្រិតនៃថាមពលថ្មរបស់ AirPod ។​

៣.​ ប្រើ​ប្រាស់​កម្មវិធី Noise Cancellation

ចំណុចពិសេសនៃកាស AirPods Pro គឺការទប់​សំលេងរំខានពីខាង​ក្រៅ (ANC) ។ កម្មវិធីនេះធ្វើការលុបចោលសំលេងរំខានស្ទើរតែទាំងអស់ដែលអ្នកនឹងរីករាយ​ជាមួយ​សំលេង​តន្ត្រីសុទ្ធ។

៤.​ ប្រើ​Apple Watch ដើម្បី​បិទបើក​កម្មវិធី Noise Cancellation

ប្រសិនបើអ្នកមាន Apple Watch អ្នកអាចចុចលើរូបសញ្ញា AirPlay នៅក្នុងកម្មវិធី Now Play ដើម្បី​បិទបើក​កម្មវិធី Noise Cancellationបាន។

ប្រភព៖ GSMAreana

ដោយ៖ Vireak

 

អត្ថបទដែលជាប់ទាក់ទង