Banner-right
Banner-right

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ៣ ទល់នឹង ១

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែធ្លូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ៣ ទល់នឹង ១ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡើងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

 

សម្តេច ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។

 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង