Banner-right
Banner-right

ក្រុមនិស្សិតខ្មែរដែលទើបបានបញ្ចប់ការសិក្សាផ្នែកកសិកម្មបែបទំនើបនៅប្រទេសអ៊ីស្រាអែល រួមគ្នាបង្កើតកសិដ្ឋានមួយកន្លែង ឈ្មោះ(អេដេន អ៊ីត្រូផូនិច)នៅក្នុងស្រុករលាប្អៀរ

 (កំពង់ឆ្នាំង)៖ ក្រុមនិស្សិតមួយក្រុមដែលទើបបញ្ចប់ការសិក្សផ្នែកកសិកម្មបែបទំនើបនៅប្រទេសអ៊ីស្រាអែលបានរួមគ្នាបង្កើតកសិដ្ឋានមួយកន្លែងឈ្មោះកសិដ្ឋាន អេដេន អ៊ីត្រូផូនិច )បុព្វបទមានមេត្តាចង់ឲ្យប្រជាពលរដ្ឋខ្មែរងាកមកទទួលទានបន្លែដែលគ្មានសារធាតុគីមីដើម្បីសុខភាពនិងចង់បណ្ដុះបណ្ដាលប្រជាកសិករដែលចង់រៀនដាំបន្លែលើទឹកដូចពួកគាត់នឹងទទួលការបង្ហាត់បង្ហាញដោយឥតគិតថ្លៃ ។

ក្នុងនោះផងដែរប្អូនចាប វិបុលតំណាងឲ្យក្រុមនិស្សិតដែលទទួលការបណ្ដុះ
បណ្ដាលពីប្រទេសអុីស្រាអែលមានប្រសាសន៍ថាពួកគាត់បានទទួលការសិក្សារយៈពេល 2 ឆ្នាំនៅប្រទេសអ៊ីស្រាអែលផ្នែកកសិកម្មទាំងការដាំបន្លែចិញ្ចឹមសត្វនិងរបស់ដែលទទួលទានពីកសិកម្មផ្សេងៗពេលនេះបានបង្កើតកសិដ្ឋានមួកន្លែងមានឈ្មោះថា etain hydrophonic(អេដេនអ៊ីត្រូផូនិច)ដែលជាកសិដ្ឋានដាំបន្លែលើទឹកមួយខ្នាតតូចរយៈពេលចាប់ផ្ដើមនៅខែកញ្ញាមកដល់ពេលនេះជាង 3 ខែហើយទទួលបានលទ្ធផលល្អប្រសើរនិងមានអតិថិជនគាំទ្រយ៉ាងច្រើន ។

ប្អូនចាប វិបុលក៏បានបញ្ជាក់ពីបច្ចេកទេសខ្លះថាការដាំបន្លែលើ ទឹករបស់ពួកគាត់បាននាំចូលឧបករណ៍ពីបរទេសដូចជាទុយោរួមទាំងការបំពាក់ស្បៃការពារដោយយូវីដែលមានការពារពីសត្វល្អិតយាយីចង្រៃផងដែរ។

ក្រោយពីការកើតកសិដ្ឋានមកឃើញថាក្រុមគាត់ទទួលបានទទួលជោគជ័យហើយត្រូវបានអតិថិជនគាំទ្រយ៉ាងច្រើនប៉ុន្តែប្អូនបានបដិសេធរាល់ការកម្មង់ទិញច្រើនពីក្រុមហ៊ុននានាព្រោះតែថាការផលិតរបស់គាត់មិនទាន់បំពេញ សេចក្ដីតម្រូវការទីផ្សារធំៗនៅឡើយ ហើយសូមបញ្ជាក់ទៀតថាក្នុងការការដាំបន្លែលើទឹកខាងលើនេះគឺប្រើរយៈពេលតែ 25 ថ្ងៃទេបានទទួលផលលក់ហើយ។

ហើយប្អូន ចាប វិបុលបានបញ្ជាក់ទៀតថាចំពោះប្រជាពលរដ្ឋដែលមានបំណងចង់បើកសិដ្ឋានដូចគាត់ឬក៏ខ្លះមិនមានធនធានធំដុំនិងខ្លះទៀតគ្មានទាល់តែ
សោះក៏អាចមកទទួលការបណ្ដុះបណ្ដាលពីគាត់បានដែរ។ដើម្បីយកទៅធ្វើកសិកម្មខ្នាតតូចតាមគ្រួសារក្នុងកាប្រកបរបរខ្នាតតូចឬពិសារជាលក្ខណៈគ្រួសារជាដើមជាងនេះទៅទៀតប្អូនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមងាកមកប្រើបន្លែដែលគ្មានសារធាតុគីមីដើម្បីសុខភាពរស់នៅប្រចាំថ្ងៃ ។

សូមបញ្ជាក់ដែរថាកសិដ្ឋាន etain hydrophonic ( អេដេន អ៊ីត្រូផូនិច) ដែលដាំបន្លែលើទឹកនៅភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងត្រូវបានទទួលស្គាល់ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តថាជាបន្លែគ្មានសារធាតុគីមីហើយបានផ្ដល់ឱកាសចូលរួមលក់បន្លែជារៀងរាល់បីថ្ងៃក្នុងមួយសប្ដាហ៍នៅសហគមន៍កសិកម្មក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងដែលមានលក់នៅថ្ងៃសុក្រសៅរ៍និអាទិត្យ៕ ដោយសុក្ខារិន

អត្ថបទដែលជាប់ទាក់ទង