Banner-right
Banner-right

ប្រមុខណាតូ ៖ ណាតូ ត្រូវតែដោះស្រាយការកើនឡើងរបស់ចិន

(ភ្នំពេញ)៖ ប្រមុខណាតូ បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែធ្នូថា សម្ព័ន្ធមិត្តណាតូត្រូវតែដោះស្រាយនូវ“ ផលប៉ះពាល់ខាងសន្តិសុខ” នៃការកើនឡើងរបស់ចិន ក្លាយជាមហាអំណាចយោធា ប៉ុន្តែបានទទូចថា ណាតូមិនចង់ធ្វើសត្រូវប្រឆាំងនឹងទីក្រុងប៉េកាំងទេ

លោក Jens Stoltenberg អគ្គលេខាធិការណាតូ បាននិយាយថាការកើនឡើងនៃសមត្ថភាពយោធារបស់ចិន រួមទាំងមីស៊ីលដែលអាចបាញ់ដល់អឺរ៉ុប និងសហរដ្ឋអាមេរិក មានន័យថា សម្ព័ន្ធភាពត្រូវតែដោះស្រាយបញ្ហាជាមួយគ្នា

មេដឹកនាំនៃប្រទេសសមាជិកទាំង ២៩ របស់អង្គការណាតូបានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃនៅថ្ងៃពុធនេះ ដែលពួកគេគ្រោងនឹងអនុម័តលើរបាយការណ៍ ស្តីពីវិធីថាតើសម្ព័ន្ធមិត្តគួរតែដោះស្រាយជាមួយប្រទេសចិនយ៉ាងណា និងឥទ្ធិពលរបស់ចិនលើឆាកអន្តរជាតិ ដែលកំពុងកើនឡើង អគ្គលេខាធិការណាតូ បាននិយាយនៅទីក្រុងឡុងដ៍ថា“ ឥឡូវនេះ យើងបានទទួលស្គាល់ថា ការកើនឡើងរបស់ប្រទេសចិន មានការជាប់ទាក់ទងខាងសន្តិសុខសម្រាប់សម្ព័ន្ធមិត្តទាំងអស់” ។

ប្រទេសចិន មានថវិកាការពារធំជាងគេទី ២ លើពិភពលោក ហើយថ្មីៗនេះ បានបង្ហាញនូវសមត្ថភាពថ្មីៗ និងទំនើបជាច្រើន រួមមានមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចទៅដល់ទ្វីបអ៉ឺរ៉ុប និងសហរដ្ឋអាមេរិទាំងមូល

សមុទ្រចិនខាងត្បូង ដែលមានការប្រជែងគ្នាយ៉ាងខ្លាំងក្លា បានក្លាយជាចំណុចមួយដ៏សំខាន់ សម្រាប់ទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក ដោយក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ប្រទេសចិនថា ជាអ្នកបំភិតបំភ័យនៅទីនោះ ការការពារជាតិរបស់ណាតូ ត្រូវបានកំណត់ ចំពោះអឺរ៉ុប និងអាមេរិកខាងជើង ប៉ុន្តែលោក Stoltenberg បាននិយាយថា ឥទ្ធិពលរបស់ចិន កំពុងចាប់ផ្តើមឈានមកដល់ច្រាំងរបស់ណាតូហើយ

លោកបាននិយាយថា“ យើងមិនមែននិយាយអំពីការផ្លាស់ប្តូរណាតូ ចូលទៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែត្រូវពិចារណាថា ប្រទេសចិនកំពុងខិតទៅជិតយើងនៅតំបន់អាក់ទិក នៅទ្វីបអាហ្រ្វិក ដោយចិនបានវិនិយោគយ៉ាងច្រើន ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងនៅអឺរ៉ុប ក្នុងវិស័យបច្ចេកវិទ្យាអ៊ីនធឺណិត

ប៉ុន្តែលោកបានទទូចថា វិធីសាស្រ្តថ្មីរបស់ណាតូ គឺមិនមែនដើម្បីបង្កើតសត្រូវថ្មីទេ ប៉ុន្តែដើម្បីវិភាគ និងស្វែងយល់ និងឆ្លើយតបដោយមានតុល្យភាព ចំពោះបញ្ហាប្រឈជាមួយប្រទេសចិន ៕ ដោយ៖ សែន រដ្ឋា

អត្ថបទដែលជាប់ទាក់ទង