Banner-right
Banner-right

លោក​ ត្រាំ បាននិយាយថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​អាមេរិក-ចិន ប្រហែល​ចេញរួច ក្រោយការ​បោះឆ្នោតប្រធានាធិបតី ​ឆ្នាំ ២០២០

(អន្តរជាតិ)៖ លោកប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាល​ពីថ្ងៃអង្គារ​ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ជាមួយប្រទេសចិន ​ប្រហែល​ជា​ត្រូវរង់ចាំ ​រហូតដល់ក្រោយការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ក្នុងខែ​វិច្ឆិកា ឆ្នាំ២០២០​ នៅ​ពេល​ដែល​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាលក្រុង​ប៉េកាំង ​បានពិភាក្សា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាមពាណិជ្ជកម្ម​និង​ជម្លោះ​ខាងពន្ធដារ​ អស់រយៈពេល ពីរឆ្នាំមក​ហើយ

លោក​ ត្រាំ បាន​និយាយនៅក្នុងទី​ក្រុងឡុងដ៍ ដែល​នៅ​ទីនោះលោកបានចូល​រួមក្នុងកិច្ចប្រជុំកំពូល​អង្គការណាតូថា «ខ្ញុំគ្មាន​ពេលកំណត់ចុង​ក្រោយ​បង្អស់ទេ ​ខ្ញុំចង់រង់ចាំ​រហូត​ដល់ក្រោយ​ការបោះឆ្នោត ដើម្បី​ឱ្យមាន​កិច្ចព្រមព្រៀងមួយ​ជា​មួយប្រទេស​ចិន ​ក៏​ប៉ុន្តែចិនចង់ឱ្យមានកិច្ចព្រមព្រៀងមួយ​នៅ​ពេល​នេះហើយយើង​មើល​ឃើញ​ថា​ តើ​កិច្ចព្រមព្រៀង​នេះ​ ត្រឹមត្រូវ​ឬទេ ។​ កិច្ចព្រម​ព្រៀង​នេះ ​ត្រូវតែ​ត្រឹមត្រូវ» ភាគ​ហ៊ុននៅក្នុង​សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប​ បានចុះ​ថ្លៃ​ដោយសារអត្ថាធិប្បាយរបស់លោក ត្រាំ នៅ​ពេលដែលប្រាក់ Yuan របស់ចិន ​ក៏​បានចុះ​ថ្លៃ​ដែរ ​ក្នុង​រយៈពេល ៥អាទិត្យនេះ ​ដែល​អាច​បន្ថយ​សេចក្តី​សង្ឃឹម អំពី​ការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​នៅដំណាច់ឆ្នាំនេះ រវាង​សហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភព​លោក និងប្រទេសចិន​ដែល​មានសេដ្ឋកិច្ច​ធំទីពីរ​ ក្នុងពិភពលោក ៕  ដោយ៖ សែនរដ្ឋ

អត្ថបទដែលជាប់ទាក់ទង