Banner-right
Banner-right

អាចារ្យប្រជាពុទ្ធបរិស័ទវត្តពន្លៃធ្វើអធិករប្រឆាំងមិនទទួលស្គាល់ការប្រាស់ព្រះចៅអធិការនៅស្រុកមេសាង

(ព្រៃវែង)៖ គណៈកម្មការអាចារ្យប្រជាពុទ្ធបរិសទ័ចំណុះជើងវត្តពន្លៃជិត៤០០នាក់នាំគ្នាធ្វើអធិករករប្រឆាំងតវាការប្រកាស់តំណែងព្រះគ្រូចៅអធិការវត្តពន្លៃដោយប្រជាពុទ្ធបរិសទ័ចោទប្រកាន់ថា ព្រះសង្ឃព្រះនាម សាំង គឹមឃុន អតីតៈព្រះចៅអធិការវត្តពន្លៃ ។

ព្រះសង្ឃនេះបានចាកចេញចោលវត្តនៅថ្ងៃចូលព្រះសារព្រមទាំងនាំព្រះសង្ឃចេញពីវត្តទាំង(៥អង្គ)ទៅគង់នៅក្រៅខេត្តទុកវត្តចោលជាង១១ខែធ្វើឲ្យប្រជាពុទ្ធបរិស័ទគ្មានព្រះសង្ឃធ្វើបុណ្យក្នុងរដូវចូលវស្សាហើយបាននាំយកទាំងបរិក្ខារបស់វត្តទៅ អស់គ្មានសល់ទើបគណកម្មការអាចារ្យនិងប្រជាពុទ្ធបរិស័ទមិនព្រមទទួលយកអង្គសាំងគឹមឃុនធ្វើជាចៅអធិការវត្តជាថ្មីទៀត។ ហើយបានផ្ទុះហិង្សាឡើងដោយមានព្រះអនុគណស្រុកមេសាងព្រមទាំងព្រះវិន័៧ធរ លោកឈុំឈា អភិបាលរងស្រុកមេសាង លោកតេតសារីប្រធានការិយាល័យធម្មការស្រុកនិងមន្ត្រីសង្ឃបានមកប្រកាស់តែងតាំងព្រះតេជ្ជគុណសាំងគឹមឃុន ជាព្រះចៅអធិការវត្តពន្លៃ ទើបផ្ទុះអធិកររហូដល់កើតហិង្សា ពុទ្ធបរិស័ទចូលឆក់យកសេចក្តីសម្រេចតែងតាំងរបស់ព្រះមេគណខេត្តហែកចោលនិងដណ្តើមត្រាយកព្រាចចោលនិងមានប្រទាញប្រទង់ស្បង់ចីវ័រព្រះសង្ឃទៀតផង។

ករណីអធិករនៅវត្តពន្លៃនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៤ធ្នូ២០១៩នៅវត្តពន្លៃឃុំអង្គរសស្រុកមេសាងខេត្តព្រៃវែង។លោកវ៉ាន់យឿនប្រធានគណកម្មការអាចារ្យវត្តពន្លៃបានឲ្យដឹងថា មូលហេតុនាំឲ្យមានអធិករនេះដោយសារព្រះតេជ្ជគុណសាំងគឺមឃុន អតីតៈចៅអធិការវត្តពន្លៃបានចុះចោលវត្តព្រមទាំងនាំព្រះសង្ឃ០៥អង្គចេញពីវត្តកាលពីថ្ងៃពុធ១៥កើតខែអាសាឍឆ្នាំចរសំរិទ្ធិសក័ព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ ខែមិថុនា២០១៨វេលា ម៉ោង៨ព្រឹកមុនថ្ងៃចូលព្រះវស្សា១ថ្ងៃព្រះតេជ្ជគុណសាំងគឹមឃុនបាននាំព្រះសង្ឃ៥អង្គទៅគង់នៅខេត្តឧត្តមានជ័យធ្វើឲ្យវត្តពន្លៃគ្មានព្រះសង្ឃគង់នៅសម្រាប់ប្រជាពុទ្ធបរិស័ទធ្វើបុណ្យឡើយហើយបាននាំយកបរិក្ខានិងបច្ច័យសម្រាប់កសាវត្តទៅបាត់ដោយមានបំណងឲ្យវត្តពន្លៃបារាជិក។ទើបគណកម្មការគ្រូអាចារ្យវត្តបានទៅនិមន្តព្រះសង្ឃព្រះនាមឆូយគង់នៅដែលមានស្រុកកំណើតនៅក្នុងភូមិពន្លៃពីក្រុងប៉ោយបែតខេត្តបន្ទាយមានជ័យមកគង់នៅចាំព្រះវស្សាវត្តពន្លៃបន្ត។

ក្រោយមកនៅថ្ងៃទី១០ខែសីហា២០១៨បាន និមន្តព្រះអនុគណព្រះនាមបិណ្ឌតោហ៊ិនសុខុមនិងព្រះគ្រូអនុវិន័យធរនិងលោកអនុប្រធានការិយាល័យធម្មការនិងសាសនាស្រុកបានចាត់តាំងព្រះតេជ្ជគុណឆូវគង់នៅ ជាព្រះចៅអធិការវត្តស្តីទីដើម្បីគ្រប់គ្រងវត្តបន្ត។ចំណែកព្រះតេជ្ជគុណសាំងគឹមឃុនបាននិមន្តចេញពីវត្តរយពេល១១ខែគឺពីខែមិថុា២០១៨លុះដល់ថ្ងៃ១៨ឧសភា២០១៩ទើបនិមន្តត្រឡប់មកវិញហើយពេលត្រឡប់មកវិញក៏មិនបានប្រាប់គណកម្មការអាចារ្យវត្តដែរ។ដូច្នេះប្រជាពុទ្ធបរិសទ័ចំណុះជើងវត្ត ពន្លៃចំនួន៤០០គ្រួសារមិនអាចទទួលព្រះតេជ្ជគុណសាំងគឺមឃុនធ្វើជាចៅអធិការវត្តពន្លៃទៀតទេ។

ទាក់ទិនករណីនេះដែរលោកតេតសារីប្រធានការិយាយល័យធម្មការនិងសាសនាស្រុកមេសាងបានមានប្រាសន៍ថា ព្រះតេជ្ជគុណសាំងគឹមឃុនពិតជាបានចេញពីវត្តពន្លៃទៅគង់នៅខេត្តឧត្តមានជ័យពិតប្រាកដមែនដោយបានសុំព្រះអនុគណទៅរៀន ក៏ប៉ុន្តែព្រះសង្ឃ៥អង្គទៀតបាននិមន្តទៅតាមទើបវត្តគ្មានព្រះសង្ឃគង់នៅចាំព្រះវស្សាក្នុងវត្ត។ហើយគណកម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទបានដាក់សំណើរទៅការិយាល័យធម្មការស្រុកហើយបានបញ្ជូនទៅមន្ទីរធម្មការខេត្តឲ្យជួយដោះស្រាយ២លើកមកហើយក៏ប៉ុន្តែបញ្ហាតែងតាំងព្រះតេជ្ជគុណសាំងគឹមឃុនជាចៅអធិការវត្តជាថ្មីនេះគឺជាសេចក្តីសម្រេចរបស់ព្រះមេគណខេត្តនិងប្រធានមន្ទីរធម្មការខេត្ត។

ព្រះអនុគនស្រុកមេសាងបានមានសង្ឃដិកាថា វិន័យសង្ឃគឺព្រះសង្ឃអង្គណាមានព្រះជនចាស់វស្សាជាងគឺធ្វើជាគ្រូចៅអធិការ។ធ្វើឲ្យប្រជាពុទ្ធបរិសទ័មិនយល់ព្រមទើបផ្ទុះអធិកររហូតមានហិង្សាខណៈប្រជាពុទ្ធបរិស័ទកំពុងផ្ទុះការតវា លោកឈុំឈាអភិបាលរងស្រុកមេសាងលួចប្រគល់ត្រាទៅឲ្យព្រះតេជ្ជគុណសាំងគឹមឃុនទើបផ្ទុះហិង្សាតែម្តង៕

អត្ថបទដែលជាប់ទាក់ទង