Banner-right
Banner-right

លោក គីម ជិះសេះស ឆ្លងកាត់ព្រិលទឹកកក ជានិមិត្តរូបនៃការស្តែងចេញនូវគោលនយោបាយថ្មី

(អន្តរជាតិ)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សព្វផ្សាយរូបភាពស្រស់ៗរបស់មេដឹកនាំលោក គីម ជុងអ៊ុន ជិះសេះពណ៌ស នៅលើភ្នំដ៏ពិសិដ្ឋមួយ កាលពីថ្ងៃពុធ ទីខែធ្នូរូបភាពដែលអ្នកជំនាញនិយាយថា ជានិមិត្តរូបនៃការបង្ហាញអំពីគោលនយោបាយអ្វីមួយ

រូបថតទាំងនោះកើតឡើង នៅពេលកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកត្រូវបានជាប់គាំងជាមួយកាលបរិច្ឆេទកំណត់ចុងឆ្នាំនេះ ជិតមកដល់សម្រាប់សម្បទានមួយចំនួន ពីទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុងព្យុងយ៉ាង

KCNA បាននិយាយថា មេដឹកនាំបច្ចុប្បន្ន បានទស្សនាទីតាំងប្រវត្តិសាស្ត្រជាច្រើន និងឡើងលើភ្នំ ដោយបន្សល់ទុកនូវ«ដានដ៏ពិសិដ្ឋនៅក្នុងទីតាំងប្រយុទ្ធបដិវត្ត»តាមរយៈព្រិលព្រហ្មចារី

ទីភ្នាក់ងារនេះ ក៏បានបញ្ចេញនូវរូបភាពថ្មីរបស់លោក គីម នៅក្នុងអាវធំពណ៌ត្នោត នៅឯកំពូលភ្នំដែលគាត់ធ្លាប់ជិះ កាលពីខែតុលា ក្រុមអ្នកវិភាគនិយាយថា រូបភាពរបស់លោក គីម នៅឯភ្នំ Paekta ដែលជាទីតាំងគួរឱ្យកត់សម្គាល់មួយ មានលក្ខណៈប្លែករបស់កូរ៉េខាងជើង តំណាងឱ្យការអះអាងនៃភាពជាអ្នកដឹកនាំ និងភាពស្របច្បាប់ ដែលបានផ្តល់ឱ្យដោយប្រវត្តិសាស្រ្ត

លោក គីម ជុងអ៊ុន បានទៅកាន់តំបន់នោះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ មុនពេលមានការបោសសម្អាត និងការប្រហារជីវិតពូរបស់គាត់ ដែលធ្លាប់មានអំណាច គឺលោក Jang Song Thaek លោកបានឡើងភ្នំដដែលនោះនៅខែធ្នូ ឆ្នាំ ២០១៧ មិនយូរប៉ុន្មានក៏កើតមានជំនួបកំពូលនៅសិង្ហបុរីរវាងលោកជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ៕ ដោយ៖ សែនរដ្ឋា

អត្ថបទដែលជាប់ទាក់ទង