Banner-right
Banner-right

ឧកញ៉ា គីម ហ៊ាង ប្រកាសឧបត្ថម្ភ ក្រុមជម្រើជាតិកម្ពុជា U22 ដែលបានឡើងវគ្គផ្តាច់ព្រ័ត្រនៅស៊ីហ្គេមក្នុងប្រវត្តសាស្រ្ត

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

ក្នុងនោះផងដែលលោកឧកញ៉ា បណ្ឌិត គីម ហ៊ាង​ ក៏បានប្រកាសជួយ​ឧបត្ថម្ភ​ជាថវិកា​មួយ​ចំនួន​ដល់​ក្រុម​កីឡាករ​កម្ពុជា​ ដែលមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ដូច​តទៅ​៖​ «KW Cambodia សូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U22 បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រាត់! KW Cambodia នឹងផ្តល់រង្វាន់ដល់ U22 កម្ពុជាដូចខាងក្រោម :1. នឹងផ្តល់ប្រាក់រង្វាន់ ១២ ០០០ ០០០រៀល សម្រាប់វគ្គនេះ! 2. នឹងផ្តល់ប្រាក់រង្វាន់ ១៦ ០០០ ០០០រៀល បើបានលេខ ៣! 3. នឹងផ្តល់ប្រាក់រង្វាន់ ២០ ០០០ ០០០រៀល បើបានលេខ ២! 4. នឹងផ្តល់ប្រាក់រង្វាន់ ៤០ ០០០ ០០០រៀល បើបានលេខ ១! 5. KW Cambodia ពិតជាមានមោទនៈភាព ចំពោះការឧបត្ថម្ភនេះ បើទោះជាមិនច្រើន តែយើងចង់បង្ហាញពីការគាំទ្ររបស់យើង ចំពោះវិស័យបាល់ទាត់នៅកម្ពុជា និងទៅអនាគត! ប្រធាន KW Cambodia ឧកញ៉ា បណ្ឌិត គីម ហ៊ាង»។

គួររំលឹកថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ ត្រូវ​បានបើក​ការប្រកួត​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​​។ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​ ដែលមកពី​១១​ប្រទេស​ចូលរួម​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​៕ ដោយ៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង