Banner-right
Banner-right

រ៉ូហ៊្សេត៖ កឹម មនោវិទ្យា ជាកូនកតញ្ញូរបស់ឪពុក ប៉ុន្តែមិនមែនសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ

ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតមេឃុំ និងសកម្មជនគណបក្សសង្គ្រោះជាតិបានសសេររិះគន់កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់អតីតប្រធានបក្សសង្គ្រោះជាតិលោក កឹម សុខា នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃម្សិលមិញថា កញ្ញា កឹម មនោវិទ្យា ពិតជាកូនកតញ្ញូរបស់ឪពុករបស់កញ្ញាពិតមែន។ ប៉ុន្តែវាមិនមែនបានន័យថា កញ្ញាជាកូនកតញ្ញូសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ។

អតីតសកម្មជនរូបនេះ បានលើកឡើងទៀតថា ព្រោះរាល់អ្វីៗដែលកញ្ញា កឹម មនោវិទ្យា លើកឡើង គឺកញ្ញាមិនដែលលើកតម្លៃអតីតសកម្មជនដែលគ្នាខិតខំក្រាញននៀល ពលរដ្ឋដែលគ្នាខិតខំគាំទ្រគណបក្ស និងអ្នកនិងអ្នកគាំទ្រនៅក្រៅប្រទេសដែលគ្នាខិតខំដើរពីរដ្ឋមួយទៅរដ្ឋមួយទាមទារឲ្យគេដោះលែងឪពុកនាង ទាំងដែលភាគច្រើនបំផុតគ្មានរូបនាងចូលរួមផង។ កញ្ញា កឹម មនោវិទ្យា នាងតែងតែនិយាយក្តែងៗថា ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ រាល់ពេលដែលនាងរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួន ហើយបែរជានិយាយថាជាការលាបពណ៌នៅពេលដែលអ្នកគាំទ្រសរសេររិះគន់នាង ខ្ញុំមិនដឹងនេះជាការនិយាយស្តង់ដារពីរឬក៏អត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែយល់ថា នាងនិយាយក្នុងនាមការពារខ្លួននាងប៉ុណ្ណោះ (រិះគន់គេថាវាជាប្រជាធិបតេយ្យ គេរិះគន់វិញថាវាជាការលាបពណ៌)។
អតីតសកម្មជនរូបនេះ សសេររិះគន់កញ្ញា កឹម មនោវិទ្យា បែបនេះ បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បានសសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដោយចោទថា យុទ្ធនាការលាបពណ៌ក្រុមលោក សម រង្ស៊ី បាននឹងកំពុងខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខា ថាជាអាយ៉ងបក្សកាន់អំណាច ដោយភ័យច្រួលច្របល់ខ្លាចលោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ ទាំងអស់នេះ សុទ្ធតែជានយោបាយក៏គម្រក់ ដេលត្រូវតែប្តូរឲ្យបានជាដាច់ខាតពីកម្ពុជា។ ក្នុងនាមកូនស្រីឈាមខ្មែរមួយរូប ខ្ញុំនឹងតស៊ូបំបាត់វប្បធម៌នេះឲ្យបាន ក្នុងរូបភាពណាក៏ដោយ»។

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លោកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត ដែលសសេរជូនកញ្ញា កឹម មនោវិទ្យា៖
ជូនកញ្ញា កឹម មនោវិទ្យា
🌿🌿🌿
នាងខ្ញុំបានអានរួចហើយនូវសំណេររបស់កញ្ញា។

តាមរយៈសំណេររបស់កញ្ញា កញ្ញាពិតជាកូនកតញ្ញូរបស់ឪពុករបស់កញ្ញាពិតមែន។ ប៉ុន្តែវាមិនមែនបានន័យថា កញ្ញាជាកូនកតញ្ញូសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ។ ព្រោះរាល់អ្វីៗដែលកញ្ញាលើកឡើង គឺកញ្ញាមិនដែលលើកតម្លៃអតីតសកម្មជនដែលគ្នាខិតខំក្រាញននៀល ពលរដ្ឋដែលគ្នាខិតខំគាំទ្រគណបក្ស និងអ្នកគាំទ្រនៅក្រៅប្រទេសដែលគ្នាខិតខំដើរពីរដ្ឋមួយទៅរដ្ឋមួយទាមទារឲ្យគេដោះលែងឪពុកនាងទាំងដែលភាគច្រើនបំផុតគ្មានរូបនាងចូលរួមផង។
កញ្ញា កឹម មនោវិទ្យា នាងតែងតែនិយាយក្តែងៗថា ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ រាល់ពេលដែលនាងរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួន ហើយបែរជានិយាយថាជាការលាបពណ៌នៅពេលដែលអ្នកគាំទ្រសរសេររិះគន់នាង ខ្ញុំមិនដឹងនេះជាការនិយាយស្តង់ដារពីរឬក៏អត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែយល់ថា នាងនិយាយក្នុងនាមការពារខ្លួននាងប៉ុណ្ណោះ (រិះគន់គេថាវាជាប្រជាធិបតេយ្យ គេរិះគន់វិញថាវាជាការលាបពណ៌)។
គេធ្លាប់សរសើរនាងនៅពេលនាងត្រូវគេស្គាល់ដំបូង តើនាងមានដឹងទេរឿងហ្នឹង។
ចុះឥឡូវតើនាងមានកត់សម្គាល់ខ្លួនឯងដែរឬទេថាគេចូលចិត្តនាងកម្រិតណា។ ខ្ញុំដឹងថា នាងប្រាកដជាដឹង។ ការទទួលបានការគាំទ្រពីអ្នកគាំទ្រដែលជាពលរដ្ឋគឺសំខាន់ខ្លាំងណាស់។ ក្នុងនាមនាងជាអ្នកនយោបាយជំនាន់ក្រោយ នាងគួរតែយល់។
ខ្ញុំដឹង នាងធ្លាប់រស់នៅស្រណុកសុខស្រួល មានឱកាសទទួលបានការសិក្សាខ្ពង់ខ្ពស់ និងមានលក្ខណៈអំណោយផលតាមរយៈកេរ្តិ៍ឈ្មោះឪពុក ធ្វើឲ្យនាងមិនសូវយល់តម្លៃពីភាពលំបាក វេទនា និងការក្រាញននៀលតស៊ូរបស់អ្នកនៅថ្នាក់ក្រោមឡើយ។ និយាយមួយបែបទៀត ទោះជានាងមានការសិក្សាខ្ពស់ ក៏វាមិនបានឆ្លុះបញ្ចាំងពីតម្លៃរបស់នាងដែរ។ ហើយភាពជាអ្នកដឹកនាំទៀតសោត ក៏មិនមែនទទួលបានពីការសិក្សាខ្ពស់អីដែរ។ ភាពជាអ្នកដឹកនាំកើតពីការសន្សំបន្តិចម្តងៗ។ ប៉ុន្តែផ្ទុយទៅវិញ នាងបែរជាធ្វើឲ្យវាបាត់បង់ម្តងបន្តិចៗទៅវិញ។ នេះហើយដែលខ្ញុំនិយាយថា នាងមិនយល់ពីការលំបាកដែល ធ្វើឲ្យនាងទទួលបានក៏ងាយ បាត់បង់ក៏ងាយដែរ។
អនាគតរបស់នាងគឺអាស្រ័យលើនាង បើសិនជានាងចង់ឲ្យទទួលបានការគាំទ្រឡើងវិញ នាងគួរតែកែប្រែទៅលើអ្វីដែលគេរិះគន់ យកមកគិត ហើយរៀបចំសាជាថ្មី។
ខ្ញុំសង្ឃឹមថានាងនឹងបានអានជាពុំខាន។

ពីខ្ញុំ
ស៊ិន ចាន់ពៅរ៉ូហ្ស៊េត

អត្ថបទដែលជាប់ទាក់ទង