Banner-right
Banner-right

ប្រធានាធិបតី ឌូទើតេ បញ្ជាឲ្យប្តឹងក្រុមហ៊ុនទឹកប្រើប្រាស់

(អន្តរជាតិ)៖ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីថ្ងៃពុធ ០៤ ធ្នូនេះ បានបញ្ជាឲ្យដាក់ពាក្យប្តឹង ក្រុមហ៊ុនទឹកប្រើប្រាស់ធំបំផុតពីរនៃប្រទេស និងទាមទារឲ្យមានកិច្ចព្រមព្រៀងថ្មី ជំនួសកិច្ចសន្យាដែល “អស់លុយច្រើន និងចាញ់ប្រៀប” សម្រាប់អ្នកបង់ពន្ធ។ នេះបើតាមការអះអាងពីអ្នកនាំពាក្យរបស់គាត់ លោក​ Salvador Panelo

មេដឹកនាំហ្វីលីពីន ធ្វើសកម្មភាពនេះ បន្ទាប់ពីក្រុមហ៊ុន Manila Water Co Inc និង Maynilad Water Services Inc បានឈ្នះក្តីមជ្ឈត្តកម្ម នៅសិង្ហបុរី ទល់នឹងរដ្ឋាភិបាល។ Salvador Panelo និយាយថា លោក ឌូទើតេ បានបញ្ជាឲ្យប្តឹងចោទប្រកាន់ពីបទឧក្រិដ្ឋ រដ្ឋប្បវេណី និងរដ្ឋបាលប្រឆាំងអ្នកណាក៏ដោយ ដែលពាក់ព័ន្ធនឹងកិច្ចសន្យាប្រើប្រាស់នេះ ក្នុងនោះមានម្ចាស់ក្រុមហ៊ុនដែលមានប្រាក់ច្រើនពាន់លាន និងមន្ត្រីសាធារណៈ ពីបទបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចដោយចេតនា និងបានប្រគល់ភារកិច្ច​ឲ្យភ្នាក់ងារពាក់ព័ន្ធ ព្រៀងកិច្ចព្រមព្រៀងថ្មី ដែលរដ្ឋាភិបាលទទួលយកបាន។ កាលពីខែមេសា ប្រធានាធិបតី ឌូទើតេ បានបញ្ជាឲ្យពិនិត្យឡើងវិញ កិច្ចសន្យារដ្ឋាភិបាលទាំងឡាយ ជាមួយក្រុមហ៊ុន និងប្រទេសនានា ដើម្បីធានាថាត្រឹមត្រូវចំពោះប្រជាជនហ្វីលីពីនសាមញ្ញ៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង