Banner-right
Banner-right

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជំរុញបក្ស PKR ឲ្យរួបរួមគ្នា

(អន្តរជាតិ)៖ ប្រធានបក្សនយោបាយ Parti Keadilan Rakyat (PKR) នៃប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអង្គារ ៣ធ្នូកន្លងទៅនេះ បាននិយាយថា ទោះបីជារៀងរាល់លើក លោកតែងតែមានការអត់ធ្មត់ និងទទួលយកនូវការរិះគន់ ក៏ការអត់ធ្មត់របស់លោកមានកម្រិត។ លោកបញ្ជាក់ថា ជាពិសេសចំពោះអ្នកណាដែលមើល PKR ថាជាបក្សនយោបាយមួយទន់ខ្សោយ។ លោកបន្ថែមថា “យ៉ាងណាក្តី ខ្ញុំមិនអាចទទួលយកបានទេ ពេលដែលមានអ្នកមើល PKR ថាជាបក្សបែកបាក់ និងខ្សោយ ព្រោះវាជាការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងការកសាងកម្លាំងរបស់បក្ស”។

លោកនៅបានរំលឹកឡើងវិញគាំទ្រនាយករដ្ឋមន្ត្រី មហាធៀរ​ មហាមេដ ថា ការទទួលខុសត្រូវរបស់បណ្ឌិត មហាធៀរ មិនងាយនឹងរែកពន់ទេ។ មានសញ្ញានៃការមិនចុះសម្រុងផ្ទៃក្នុងនៃ PKR ​ជាពិសេស លោក អាន់វ៉ា ត្រូវបានគេជឿថា មិនត្រូវគ្នាជាមួយនឹងអនុប្រធានបក្ស Azmin Ali ដែលសម្រេចមិនចូលរួមព្រឹត្តិការណ៍ធំៗរបស់បក្សក្នុងពេលថ្មីៗនេះ។ ខែកន្លងទៅ Azmin Ali ដែលជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចផង បានធ្វើឲ្យ អាន់វ៉ា ខឹង ដោយគាត់ជួបជាមួយឥស្សរជនប្រឆាំង ដើម្បីរកវិធីគាំទ្រ បណ្ឌិត មហាធៀរ បន្ទាប់ពីមានការអំពាវនាវឲ្យបណ្ឌិត មហាធៀរ ចុះពីតំណែង និងផ្ទេរឲ្យទៅ អាន់វ៉ា ក្រោយសម្ព័ន្ធបក្សនយោបាយ Pakatan Harapan បរាជ័យក្នុងការបោះឆ្នោតបំពេញបន្ថែមនៅ Tanjung Pia៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង