Banner-right
Banner-right

សេដ្ឋកិច្ចកូរ៉េខាងជើង កំពុងរីកលូតលាស់យ៉ាងខ្លាំង ទោះបីកំពុងរងទណ្ឌកម្ម

(អន្តរជាតិ)៖ ក្រុមអ្នកពិចារណាយុទ្ធសាស្ត្រមានទីតាំងបៅក្រុងសេអ៊ូល វិទ្យាស្ថាន The Sejong បានចេញរបាយការណ៍មួយនៅថ្ងៃពុធ ៤ធ្នូនេះថា សេដ្ឋកិច្ចកូរ៉េខាងជើង បង្ហាញសញ្ញាមួយចំនួនអំពីការរីកលូតលាស់យ៉ាងលឿន ទោះបីកំពុងតែស្ថិតក្រោមការដាក់ទណ្ឌកម្មអន្តរជាតិតឹងតែងក៏ដោយ។

របាយការណ៍បានលើកឡើងថា “យើងកំពុងតែធ្វើជាសាក្សីនៃកូរ៉េខាងជើងមួយថ្មី គឺមិនដែលស្មានបានពីមុនមក” និងហៅការប្រែប្រួលសេដ្ឋកិច្ចថា “ធ្វើឲ្យស្រឡាំងកាំង” តាមការលើកឡើងក្នុងរបាយការណ៍ “បំបែកអាថ៌កំបាំងសេដ្ឋកិច្ចកូរ៉េខាងជើង”។ គោលដៅមួយនៃគោលនយោបាយសំខាន់នៃការដាក់ទណ្ឌកម្មអន្តរជាតិ ដែលត្រូវបានសម្រេចដោយក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីខែធ្នូ ២០១៧ គឺជំរុញឲ្យកូរ៉េខាងជើង ចូលទៅតុចរចា ដើម្បីរំសាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

កាលពីខែមេសា ២០១៨ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាស “យុទ្ធសាស្ត្របក្សថ្មី” ដោយផ្តោតទៅលើការធ្វើឲ្យមានស្វ័យគ្រប់គ្រាន់ខាងសេដ្ឋកិច្ច ដែលជំរុញផលិតកម្មទំនិញក្នុងស្រុក ដែលមានមុខទំនិញច្រើនយ៉ាងលក់នៅតាមទីផ្សារធំៗ និងហាងនានា ព្រមគ្នានឹងការរីកដុះដាលក្នុងវិស័យសំណង់លំនៅដ្ឋាន រមនីណដ្ឋានទេស​ចរណ៍ ពិសេសបានគេចផុតពីការអត់ឃ្លាន ដែលបានកើតមានកាលពីទសវត្សឆ្នាំ១៩៩០៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង