Banner-right
Banner-right

ឆ្លងចរន្តអគ្គិសនី ឆេះឃ្លាំងជួសជុលរថយន្ត បង្កឲ្យមានការភ័យស្លន់ស្លោទាំងកណ្តាលយប់

(ភ្នំពេញ)៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ បានឆាបឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែង ដែលនៅតាមបណ្ដោយផ្លូវ២០១១ នៅចំណុចជិតផ្លូវរថភ្លើង ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

យោងទៅតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគេឃើញ មានផ្សែងហុយ ចេញពីលើដំបូងឃ្លាំង រួចក៏ក្រឡែកមើលខាងក្នុងឃ្លាំង ស្រាប់តែមានអណ្ដាតភ្លើង ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង មកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយប្រើពេលវេលាកន្លះម៉ោង ទើបរលត់ទៅវិញ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ ឃួន សីហា អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។ សូមបញ្ជាក់ផងដែរថាហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួស។

 

ដោយឡែកសម្ភារៈ ដែលរងការការខូចខាតរួមមាន៖ គ្រឿងបន្លាស់រថយន្ត និងសម្ភារ:ចាស់ៗមួយចំនួនធំ៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង