សេចក្តីស្នើច្បាប់ស្តីពី Uighur អាចរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅឆ្ងាយ

(អន្តរជាតិ)៖ ចិនបានព្រមានកាលពីថ្ងៃពុធ ៤ធ្នូនេះថា ការធ្វើច្បាប់ដោយសហរដ្ឋអាម៉េរិក សូមឲ្យមានការឆ្លើយតបម៉ឺងម៉ាត់ ចំពោះការប្រព្រឹត្តរបស់ចិន លើជនចាតិភាគតិចមូស្លីម Uighur របស់ខ្លួន នឹងធ្វើឲ្យមានការប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលជាការធ្វើឲ្យសង្ស័យអំពីកិច្ចព្រមព្រៀងដែលជិតនឹងសម្រេចបាន ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។ ការរំពឹងថានឹងមានកិច្ច​ព្រមព្រៀងឆាប់ៗ បានថយចុះរួចទៅហើយ បន្ទាប់ពីការថ្លែងពីថ្ងៃអង្គារ ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថា វាអាចឈានដល់ចុងឆ្នាំ​២០២០ ទើបសម្រេចបាន។ ការអនុម័តពីសភាតំនាងសហរដ្ឋ ច្បាប់ Uighur ឆ្នាំ​២០១៩ ដែលនឹងត្រូវឆ្លងព្រឹទ្ធសភា ត្រួតត្រាដោយគណបក្សសាធារណរដ្ឋ មុននឹងទៅដល់ប្រធានាធិបតី ត្រាំ បានធ្វើឲ្យចិនមិនសប្បាយចិត្តទេ ដែលប្រភពជាច្រើនថា ច្បាប់នោះអាចនឹងជះឥទ្ធពលដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ដែលកំពុងតែមានការមិនចុះសម្រុងផង និងស្មុគស្មាញផង៕ ដោយ៖ Kosal R