Banner-right
Banner-right

ពីមុនផ្តោតតែលើរុស្ស៊ី ពេលនេះ ណាតូ សម្លឹងទៅចិន

(អន្តរជាតិ)៖ អស់រយៈពេល៧០ឆ្នាំ គិតតាំងពីការបង្កើតលើងក្នុងសម័យសង្គ្រាមត្រជាក់ ជាសម្ព័ន្ធមិត្តឆ្លងសមុទ្រអាត្លង់ទិក ដែលដៅតែទៅលើក្រុងមូស្គូ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ  កំពុងតែពង្រីកការសម្លឹងមើលរបស់ខ្លួន ឆ្ពោះទៅការប្រឈមដែលកាន់តែមាំមួនឡើងចេញពីប្រទេសចិន។

ក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីជំនួបនៅជាយក្រុងឡុងដ៍ កាលពីថ្ងៃពុធ ៤ ធ្នូនេះ មេដឹកនាំ ណាតូ និយាយថា “យើងទទួលស្គាល់ថា ឥទ្ធិពលរបស់ចិនកំពុងតែរីកដុះដាល ហើយគោលនយោបាយអន្តរជាតិ កំពុងតែហុចផលជាកាលានុវត្តភាពផង និងការបហរឈមផង ដែលជាសម្ព័ន្ធមិត្ត យើងត្រូវដោះស្រាយរួមគ្នា”។ សហរដ្ឋម៉េរិក ដឹកនាំការវាយលុកឲ្យផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើងលើប្រទេសចិន និងមានទំនុកចិត្តថា នឹងទទួលបានការយកត្រចៀកស្តាប់ នៅអឺរ៉ុប ដែលកំពុងតែព្រួយបារម្ភពីទំនាស់សេដ្ឋកិច្ចកាន់តែខ្លាំង នៃទីក្រុងប៉េកាំង។

ជាការដូរផ្លាស់សំឡេងមួយកាលពីដើមឆ្នាំនេះ ស្នងការអឺរ៉ុប បានពណ៌នាចិន ថាជា “គូប្រជែងពេញទំហឹង” និងបានជំរុញឲ្យប្លុកប្រកាន់នូវភាពម៉ឺងម៉ាត់ ក្រោយពីបានស្វាគមន៍ការវិនិយោគរបស់ចិន ដោយគ្មានរាំងស្ទះ។ អគ្គលេខាធិការ ណាតូ Jens Stoltenberg កត់សម្គាល់នៅមុនកិច្ចប្រជុំកំពូលនៃសម្ព័ន្ធមិត្តនេះថា ចិន ជាអ្នកចាយលុយធំជាងគេទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក “មិនមែនជារឿងយក ណាតូ ទៅសមុទ្រចិនខាងត្បូងទេ តែជារឿងគិតជាក់ស្តែងថា ចិន កំពុងតែខិតមកជិតយើង”៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង