Banner-right
Banner-right

ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តព្រូស ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកNISSAN ដែលកំពុងបើកឆ្លងផ្លូវ

(ភ្នំពេញ)៖​ កាលពីវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចក្បែរមន្ទីរពេទ្យអង្គដួង តាមបណ្ដោយផ្លូវ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តព្រូស ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តNISSAN ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាង។

 

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក NISSANFRONTIER ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1031 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ៥១។

លុះមកដល់ចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវ១១០ បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BD-9218 បើកបរដោយបុរសពីរនាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ១១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តជនជាតិចិនពេញទំហឹង​បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងកៀបជាប់គ្នា រងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ភ្លាមៗ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលដោះស្រាយគ្នា ប៉ុន្តែដោយចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើការទាក់ទងជំនាញ ឲ្យចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង