អ្នក​ប្រើ​ប្រាស់ Pixel សេរ៊ីចាស់អាចប្រើប្រាស់កម្មវិធីថតសំលេងសំលេងដ៏អស្ចារ្យរបស់ Pixel 4 ហើយ

លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសទាំងអស់របស់Pixel 4 គឺកម្មវិធីថតសំលេងដ៏អស្ចារ្យ។ កម្មវិធីនេះប្រើប្រាស់​សម្លេង​ដែលថត​បាន​បង្កើតជាអត្ថបទ ដែលធ្វើឱ្យងាយស្រួលក្នុងការចម្លងអត្ថបទសម្រាប់ប្រើប្រាស់បាន។ ក្រៅពីការថតសម្លេងរួចបំលែងជាអក្សរហើយ វាអាចធ្វើការថតសំលេងដែលមានគុណភាពខ្ពស់បាន។

លោក​អ្នក​ដែល​ប្រើប្រាស់ ត្រកូល Pixel អាច​ធ្វើ​ការ​ទាញ​យក​បាន​ពីក្នុង ​PlayStore។ ហើយ​សម្រាប់​អ្នក​ដែល​មិន​មែន​ប្រើ​ប្រាស់ Pixel វិញ​មាន​តែ​ទន្ទឹង​រង់​ចាំ​ទៀតតែប៉ុណ្ណោះ។

ប្រភព៖ The Next Web

ដោយ៖ Vireak