Nokia សម្ពោធ Smart TVដំបូងរបស់ខ្លួននៅប្រទេសឥណ្ឌា

នៅពេល​ដែលនឹក​ដល់ Nokia លោក​អ្នក​ប្រាកដ​ជានឹក​ឃើញ​ដល់ទូរស័ព្ទ​ជាក់​ជាមិន​ខាន។ ប៉ុន្តែផ្ទុយទៅវិញ Nokia  ទើប​បាន​ដាក់​សម្ពោធទូរស្សន៍ឆ្លាតជាលើក​ដំបូង​នៅ​ប្រទេស​ឥណ្ឌា។ ទូរទស្សន៍ប្រើ​ប្រាស់ប្រដាប់បំពងសំឡេង JBL និងដំណើរការដោយ Android TV ។

ទូរទស្សន៍នេះអាចធ្វើការបង្ហាញដល់ ៥៥ អ៊ីញ ៣.៨៤០ x ២.១៦០ Pixel និងមាន​ល្បឿន​អេក្រង់ ៦០Hz កម្រិតពន្លឺខ្ពស់បំផុត ៤០០ នីត និងអាច​មើល​ឃើញ​ច្បាស់់​គ្រប់​ជ្រុង។ ដើម្បីដំណើរ​ការ​ទូរទស្សន៍ឆ្លាតវៃនេះ Nokia ភ្ជាប់មកជាមួយស៊ីភីយូ Cortex-A53 Quad-core, Mali- 450 GPU, RAM ទំហំ 2.25GB, អង្គផ្ទុកទិន្នន័យ 16GB, ប៊្លូធូស 5.0 និងវ៉ាយហ្វាយ។ ទូរទស្សន៍នេះ​មាន​រន្ធដូចជា រន្ធ HDMI ចំនួន ៣ និងរន្ធយូអេសប៊ីចំនួន ២ ។

ប្រភព៖ Android Authority

ដោយ៖ Vireak