ត្រកូល Redmi K20 បង្កើន​ការ​លក់​បាន​រហូត​ដល់ ជាង៤លានគ្រឿង

ជាមួយនឹងស្មាតហ្វូន Redmi K20 និង Redmi K20 Pro ដែលទើប​នឹងត្រូវបានប្រកាសកាលពីខែឧសភានេះក្រុមហ៊ុន Xiaomi ទទួល​បាន​ការ​គាំ​ទ្រ​ជា​ខ្លាំងដោយទទួល​បាន​ការ​លក់​ចេញ​ដល់​ទីជាង៤លានគ្រឿង។ ពីរបីខែក្រោយមក Redmi K30 និង K30 5G បានចេញជាផ្លូវការហើយ (ហើយ K30 Pro ក៏ប្រហែលជាកំពុងអភិវឌ្ឍន៏ផងដែរ)ដូច្នេះវាដល់ពេលដែលក្រុមហ៊ុន Xiaomi ប្រកាសពី​សមិទ្ទផលដែល K20 បានសម្រេចបាន។ ជាលទ្ធផល​ទូរស័ព្ទម៉ូឌែល ត្រកូលK20 ត្រូវ​បាន​លក់​ចេញ​បាន​ចំនួនជាង ៤លានគ្រឿង។

គួរ​បញ្ចាក់​ផង​ដែរ​ថាទូរស័ព្ទ​ត្រកូល K20 របស់ Redmi នេះ​ជាប្រភេទទូរស័ព្ទ​កំពូល ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំងប្រហាក់​ប្រហែល​នឹង​ទូរស័ព្ទ​ថ្លៃមួយ​ចំនួន ប៉ុន្តែ​មាន​តម្លៃ​ទាប​សមរម្យ។

ប្រភព៖ GSMAreana

កែសម្រួល​ដោយដោយ៖ Vireak