ទូរស័ព្ទដែល​មាន​កាមេរ៉ាក្រោម​អេក្រង់​ដំបូងគេបំផុត​របស់ក្រុមហ៊ុន Oppo

កាមេរ៉ា​បង្កប់​ក្រោមអេក្រង់ជាបច្ចេកវិទ្យាមួយ​ដែលអាចឱ្យធ្វើ​អោយ​អេក្រង់ទូរស័ព្ទ​លាត​ពេញ​មួយ​តួរ​ទូរស័ព្ទ​បាន។ ហើយ​ក្រុមហ៊ុនទូរស័ព្ទជាច្រើន​បាន​ខិត​ខំ​ផលិត​វាឡើង​ប៉ុន្តែ​ហាក់​មិន​ទាន់​សម្រេច​បាន​លទ្ធផល​ល្អ​នៅ​ឡើយទេ។ ដោយឡែក​ថ្ងៃនេះនៅក្នុង​កម្មវិធី Inno 2019 ក្រុមហ៊ុនផលិតចិនបានបង្ហាញគំរូដើមមួយរបស់អេក្រង់ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​បង្កប់​នៅ​ក្រោម ដែល​នេះ​អាចឱ្យយើង​ដឹង​ថា​យុគសម័យ​អេក្រង់​ពេញ​តួទូរស័ព្ទ​នឹង​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់ៗនេះ។

យោង​តាម​រូប​ថត​ ទូរស័ព្ទ​នេះ​គឺគ្មាន​រន្ធ​ដោត​កាស ឬរន្ធ​សាកថ្ម​ឡើយ។ បច្ចុប្បន្ន​នេះ​ការ​លុប​បំបាត់​រន្ធ​កាសជារឿង​សាមញ្ញ​មួយ​ទៅហើយ ព្រោះ​ដោយ​សារ​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​លុប​បំបាត់​កាស​នេះ​ទៅ​ហើយ។ ដោយឡែកការលុប​បំបាត់​រន្ធសាកថ្ម​វិញជារឿង​ដែល​ថ្មី​នៅឡើយ។ ការសាក​បញ្ចូល​ថ្ម​គឺពឹង​ផ្អែក​ទាំង​ស្រុង​លើការ​សាក​ថ្ម​ដោយ​គ្មាន​ខ្សែ ជាមួយ​កម្លាំង​សាក​ថ្មឥតខ្សែ​ទំហំ 30W។ ការ​សាក​ថ្ម​នេះ​អាច​ហៅ​ថា​ទំនើប​បាន​ប៉ុន្តែ​វា​ពិត​ជា​លំបាក​ព្រោះ​ការ​សាកថ្មដោយឥតខ្សែ​នៅ​មិន​ទាន់​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​នៅ​ឡើយ​ទេ​ដោយសារ​តែ​វា​អាច​នឹង​កើន​កំដៅខ្លាំង។

ប្រភព៖ GSMAreana

កែសម្រួល ដោយដោយ៖ Vireak