កម្មករជនជាតិចិន ឃុបឃិតជាមួយសន្តិសុខជនជាតិខ្មែរ ចូលលួចលុយម្ចាស់ក្រុមហ៊ុនអស់ជាង៧ម៉ឺនដុល្លារ

(ក្រចេះ)៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដោយជាប់ពាក់ព័ន្ធក្នុងករណីលួចក្នុងក្រុមហ៊ុនចិនមួយកន្លែង ដែលស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។

 

ប្រតិបត្តិការឃាត់ខ្លួនខាងលើធ្វើឡើងកាលពីវេលាទាបភ្លឺថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នក្លងទៅ។ តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យ ដែលត្រូវចាប់ខ្លួនរួមមាន៖ សន្តិសុខម្នាក់ កម្មករជនជាតិចិនម្នាក់ និងស្រ្តីខ្មែរម្នាក់ដែកជាប្រពន្ឋបុរសជនជាតិចិន។

 

នៅវេលាកើតហេតុ ជនសង្ស័យទាំង៣ បានធ្វើសកម្មភាពលួចគាស់ទូដែកក្នុងបន្ទប់រដ្ឋបាលរបស់ក្រុមហ៊ុន ហើយយកលុយប្រហែល ៧ម៉ឺនដុល្លារ និងបំផា្លញកាមេរ៉ាសុវត្ថិភាពថែមទៀត ហើយរត់គេចបាត់ស្រមោលទាំង៣នាក់ បន្ទាប់ពីកើតហេតុអ្នកតំណាងឲ្យក្រុមហ៊ុនបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

 

បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ថាសម្ភារ:បាត់បង់ មានលុយចំនួនជាង៧ម៉ឺនដុល្លារ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចចុះដល់ទីតាំងធ្វើកំណត់ហេតុ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ Micheal