ឃាត់ខ្លួនជនជាតិថៃ២នាក់ ជាមួយនឹងថ្នាំញៀនជិត៨គីឡូក្រាម នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ កាលពីរសៀលថ្ងៃទី១០ធ្នូម្សិលមិញ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក៩) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀនឆ្លងដែនពីថៃ មកកម្ពុជា ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់ ខេត្តឧត្តរមានជ័យ នៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ។ ប្រតិបត្តិការនេះ ក្រោមកិច្ចសហការរវាងកម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក៩) និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ គឺឈ្មោះប្រាក់ ស៊ុប ភេទប្រុស ជនជាតិថៃ មុខរបរកសិករធ្វើស្រែ កាន់លិខិតឆ្លងដែនលេខ AB2613142 រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ និងឈ្មោះ ណាត ថាភុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសបាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន៨ដុំធំ ស្មើនឹងទម្ងន់ ៧គីឡីក្រាម៩៧៩ក្រាម៥៦មីលីក្រាម និងរថយន្ត១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕ សម្រួល៖ សង្ក្រាន្ត