ថ្ងៃនេះ​ជា​ថ្ងៃខួប​ដប់​ឆ្នាំ​របស់ Angry Bird

កាលពី ១០ ឆ្នាំមុនហ្គេម Angry Birds បានចេញជា​ផ្លូវ​ការ ហើយចាប់តាំងពីពេលនោះមកសត្វបក្សីទាំង​នោះ​ក្លាយ​ជាតារាល្បី​ដែល​មនុស្ស​គ្រប់​គ្នា​ស្គាល់ ។ រ៉ាប់​ចាប់​ពី​កូន​ក្នេង​ដល់​មនុស្ស​ចាស់សុទ្ទ​តែ ស្គាល់​ទោះ​បី​ជា​មិន​ធ្លាប់​លេង​ក៏​ដោយ។

ហ្គេម​នេះ​ជាហ្គេម​ដែល​បង្ហាញ​ពី​សង្គ្រាម​រវាងសត្វ​ចាប និងក្រុម​ជ្រូក​កំហូច។ នៅ​ពេល​លេង​ហ្គេម លោកអ្នក​ត្រូវ​ដើរតួរ​ជា​អ្នក​បញ្ជាសត្វចាបទាំង​នោះ ដោយ​បាញ់​​សត្វចាប់ទាំង​អស់​ដោយប្រើ​ចំពាម​មួយ រួច​តម្រង់តៅ​កាន់​សត្វ​ជ្រូក​ទាំង​នោះ។ ដើម្បី​អា​ច​ឆ្លង​វគ្គ​មួយៗបាន លោក​អ្នក​ត្រូវ​តែធ្វើ​យ៉ាង​ណា​ដើម្បី​កម្ចាត់​សត្វ​ជ្រូក​ទាំង​នោះ​ទាំង​អស់ទើបបាន។

ហ្គេម​នេះក៏​ត្រូវ​បាន​គេ​ទាញ​យក​រហូត​ដល់ទៅចំនួនជាង 4.5 billion។ ហ្គេម​នេះ​ក៏​ត្រូវ​បាន​អភិវឌ្ឍន៏ពី​លេង​ក្នុង​ទូរស័ព្ទ​ មក​អាច​លេង​ក្នុង​ទូរទស្សន៍បានថែមទៀតផង។

ដោយសារតែសត្វ​ចាបទាំង​នោះ​មាន​រូប​រាងគួរ​ឱ្យ​ស្រឡាញ់ ទើប​ធ្វើ​ឱ្យមាន​ការ​ចាប់​អារម្មពី​មនុស្ស​ជាច្រើន​រហូត​ឈាន​ដល់ផលិត​ជា​ខ្សែរភាព​យន្តជាច្រើន។ រឿង​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​មាន​ដូចជា Rio and Star Wars ជាដើម។ 

ប្រភព៖ GSMAreana

កែសម្រួល ដោយដោយ៖ Vireak