ក្លាហានណាស់ ! ក្រុមចោរ ធ្វើសកម្មភាពគាស់ផ្ទះ បានសម្រេច

(តាកែវ)៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីក្រុមចោរបានធ្វើសកម្មភាពគាស់ ផ្ទះរបស់ លោក គង់ សារិទ្ធ ភេទប្រុស អាយុវ ៥១ ឆ្នាំ មុខរបរនាយប៉ុស្តិ៍រដ្ឋបាលឃុំជើងគួនកាលពីវេលាម៉ោង៨និង៣០នាទី ដែលមានទីលំនៅនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

មុនពេលកើតហេតុដោយសារប្តីជាប់ទៅធ្វើការ ប្រពន្ធជាប់លក់ដូរនៅផ្សារ សម្ភារះបាត់បង់មាន ខ្សែកមាសទំងន់ ០៦ ជី មួយខ្សែ ប្រាក់ ៣០០,០០០រៀល និង អាវុធខ្លីម៉ាក 1254 លេខ 2445 បង់ ១ គ្រាប់ ០៨ គ្រាប់។

ចំពោះករណីនេះ ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំរោង កំពុងធ្វើការស្រាវជ្រាវ៕