ចាប់ខ្លួនគ្រូពេទ្យតាមភូមិជាជនជាតិវៀតណាមម្នាក់ជាប់ពាក់ព័ន្ធនឹងករណីចាក់ថ្នាំពលរដ្ឋម្នាក់ស្លាប់

(សៀមរាប)សមត្ថកិច្ចបានឲ្យដឹងថា គ្រូពេទ្យតាមភូមិ ជាជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបធ្វើការឃាត់ខ្លួនបន្ទាប់ពីគ្រូពេទ្យរូបនោះបានចាក់ថ្នាំឲ្យបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យសា្លប់។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩នេះនៅក្នុងភូមិជប់រំដេងឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប។

បើាមមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឲ្យដឹងថាប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យនិងធ្វើការស្រាវជ្រាវករណីសង្ស័យលោកពេទ្យភូមិម្នាក់ឈ្មោះម៉ៅសំអឿនភេទប្រុសអាយុ៧៦ឆ្នាំជនជាតិវៀតណាមបច្ចុប្បន្នស្នាក់នៅភូមិជប់រំដេងឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប។

ជនរងគ្រោះជាបុរសចំណាស់ម្នាក់ឈ្មោះពោទឹមភេទប្រុសអាយុ៥៨ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់នៅនឹងផ្ទះលោកគ្រូពេទ្យតែម្តង។នៅក្នុងប្រតិបត្តិកានេះគេឃើញមានការចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញថាគ្រូពេទ្យខាងលើប្រកបមុខរបរគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធនឹងព្យាបាលខុសបច្ចេកទេសបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

ជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាករបន្តនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការចាត់ការទៅតាមនីតិវិធីដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ដោយឡែកសពត្រូវបានជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សៀមរាបថ្មី