ស្នងការនគរបាលខេត្តព្រះសីហនុបង្ក្រាបបានជនសង្សយ័ជាជនជាតិចិនចំនួន៥នាក់ដែលបានប្រព្រឹត្តបទល្មើសចោរកម្មក្នុង២ករណីផ្សេងគ្នា

(ព្រះសីហនុ)ស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថានៅព្រឹកថ្ងៃ១៥ខែធ្នូឆ្នាំ២០១៩ថា  ប៉ុន្មានថ្ងៃកន្លងទៅនេះនគរបាលជំនាញបង្ក្រាបបានជនសង្សយ័ជាជនជាតិចិនចំនួន៥នាក់ដែលបានប្រព្រឹត្តបទល្មើសចោរកម្មក្នុង២ករណីផ្សេងគ្នា។

បើយោងតាមសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា  ករណីទី១.ជនសង្សយ័ជនជាតិចិនចំនួន៣នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ដោយកាត់គាស់ទម្លុះទម្លាយ) កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ម៉ោង០១និង៣០នាទីទៀបភ្លឺនៅចំណុចសាលាក្រុងព្រះសីហនុនិងដកហូតបានវត្ថុតាងមួយចំនួន។

ករណីទី២. ជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺនៅចំណុចភូមិ២សង្កាត់២ក្រុងខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការឃាត់ខ្លួននោះកម្លាំងបានដកហូតវត្ថុតាងមួយចំនួន៕ដោយ៖KCH