ផ្អើលឆោឡោទាំកណ្តាលអធ្រាត្រដោយប្រពន្ធដើមតាមទាន់ប្តកំហូចកំពុងសោយសុខជាមួយប្រពន្ធចុងជាស្ត្រីធ្វើការនៅKTV

(ភ្នំពេញ)មានករណីចម្រុងចម្រាស់មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រដោយបុរសម្នាក់មានប្រពន្ធហើយថែមទាំងមានកូនបួននាក់ទៀតបានទៅលួចលាក់ជាមួយស្រីម្នាក់នៅក្នុងបន្ទប់ជួលខណ:ពេលដែលប្រពន្ធទៅរកឃើញទាន់នៅក្នុងបន្ទប់។

ហេតុការណ៍នេះបានកតឡើងកាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០១៩នៅត្រងចំណុចផ្លូវបេតុងបន្ទប់លេខក្នុងភូមិបុរីកម្មករក្រុមសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថាប្រពន្ធដើមឈ្មោះចន្ធីតាំងហួយអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ។

រីឯប្ដីរបស់គាត់មានឈ្មោះសេងសុភក្រ្តាអាយុ៣៣ឆ្នាំមុខរបរបើកខួងរស់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខនឹងប្រពន្ធចុងមានឈ្មោះវ៉នមុីមុីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរKTV ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការរៀបរាប់របស់ប្រពន្ធដើមបានឲ្យដឹងថាដំបូងឡើយគាត់ស្វែងរកប្តីឲ្យប្ដីមកផ្ទះព្រោះគាត់មិនសូវស្រួលខ្លួនខណ:ពេលនោះប្ដីក៏បានប្រាប់គាត់ថាឲ្យមករកនៅកន្លែងកើតហេតុខាងលើក៏បានប្រទះឃើញដេកជាមួយស្រីហើយខាងប្រពន្ធក៏បាននាំគ្នាមួយឡានមកហើយចុះមកសួរនាំក៏មានការប្រតាយប្រតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំងចេញមកមើលព្រោងព្រាតនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រធានភូមិនិងអ្នកជិតខាងចូលមកជួយឃាត់។

ហើយបក្ខពួកបានចាកចេញពីកន្លែងកើតហេតុអស់នៅសល់តែប្រពន្ធកំពង់ស្រែកឡូឡាឲ្យប្តីនឹងប្រពន្ធចុងនៅក្នុងបន្ទប់មិនហ៊ានចេញមកក្រៅទេ។

ក្រោយមកក៏មានបុរសម្នាក់គាត់យករថយន្តមកដឹកភាគីខាងប្រពន្ធចុងនិងប្តីកំហូចចេញពីបន្ទប់បានយកកន្សែងរុំមុខជិតរត់ចូលទៅក្នុងរថយន្តដើម្បីដឹកយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំនិងខាងប្រពន្ធដើមបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីនៃច្បាប់៕ ដោយ៖Micheal